ប្លែកៗ ៖ ពួកយើងទាំងអស់គ្នា គឺប្រាកដជាអាចធ្វើរឿងឆ្កួតៗមួួយចំនួន នៅពេលដែលយើងខឹង ប៉ុន្តែជាក់ស្តែងណាស់ ប្រសិនបើយើងលើកយកឩទាហរណ៍ កាលពីថ្ងៃ អង្គារ មានបុរសម្នាក់បានលេប ដែកគោលប្រវែងវែង ដល់ទៅ ១៥ cm ឯណោះ បន្ទាប់ពីមានការឈ្លោះប្រកែកជាមួយប្រពន្ធរបស់ខ្លួន។
បើយោងតាម Ifeng News បុរសដែលមានអាយុ ៣៦ ឆ្នាំ ដែលមានឈ្មោះថា Qi មិនបានសំរេចចិត្តទៅពេទ្យភ្លាមៗនោះទេ បណ្តោយខ្លូនរហូតដល់ថ្ង បន្ទាប់ រហូតដល់ពេលដែលគាត់ទ្រាំលែងបាន ទៅ ការឈឺចាប់យ៉ាងខ្លាំងនៅក្នុងក្រពះរបស់គាត់ទើបគាត់សំរេចចិត្តទៅជួបគ្រូពេទ្យ។
ដោយប្រើអេកូដើម្បីពិនិត្យ លោកវេជ្ជបណ្ឌិត Shanghai បាន ប្រទះឃើញ ចុងម្ខាងនៃដែកគោល ជាប់គាំង ទៅនឹងក្នុងក្រពះ របស់ Qi ខណៈ ចុងម្ខាងទៀត បានចូលទៅក្នុង ពោះវៀនតូច របស់គាត់។
ជាសំណាងល្អ គ្រូពេទ្យ អាចយកដែលគោល នោះចេញតាមរយៈ ការវះកាត់និង បានប្រាប់ Qi ថានឹងមិនមានការឈឺចាប់ណាមួយ យ៉ាងយូរឡើយ។
អ្នកសឹងតែមិនជឿ ឧបទ្ទេវហេតុខាងលើនេះ ប៉ុន្តែនេះ មិនមែនជាលើកដំបូង ដែលធ្លាប់កើតមានឡើងនោះទេ ពៅ នៅឆ្នាំ 2014 ប្ដី លេប ប្រដាប់កិបក្រដាស់ ចំនួនប្រាំបី ក្នុងអំឡុងពេល ស្រវឹង នឹង ឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធរបស់គាត់ ។ វេជ្ជបណ្ឌិតបាន សន្មត់ឲ្យដឹងថា ករណីគ្រោះថ្នាក់ ខាងលើ គឺ ប្រសើរជាងកាលពីលើកមុន តួយ៉ាង កាលពីលើកមុន បុរសម្នាក់ អំឡុងការផឹកស៊ីយ៉ាងគគ្រឹកគគ្រែង អមជាមួយនឹងការធ្វេសប្រហែសរបស់ខ្លួន លោកបានលេចស្លាបព្រា ចូលទៅក្នុងពោះ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព៖ shanghaiist