CamNews

កូរ៉េខាងត្បូង៖ ភរិយារបស់លោកគីម ជុងអ៊ុន មានត្រកូល ហុង

ស្ថានិយទូរទស្សន៍ YTN របស់កូរ៉េខាងត្បូង ដកស្រង់ព័ត៌មានពីកូរ៉េខាងជើង កាលពីថ្ងៃទី ១៧កន្លង
ទៅបានអោយដឹងថា ភរិយារបស់លោកគីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មានត្រកូល ហុង(Hong)
ឆ្នាំនេះ មានអាយុ ២៧ឆ្នាំ។


ស្ដ្រីម្នាក់ដែលតែងតែបង្ហាញខ្លួននៅក្បែរលោក គីម ជុងអ៊ុន ក្នុងរយៈពេលចុងក្រោយនេះ ត្រូវបាន
គេស្គាល់ថា ជាភរិយារបស់មេដឹកនាំកូរ៉េខាងជើង។

ស្ថានិយទូរទស្សន៍ YTN របស់កូរ៉េខាងត្បូង ដកស្រង់ព័ត៌មានពីកូរ៉េខាងជើង កាលពីថ្ងៃទី ១៧កន្លង
ទៅបានអោយដឹងថា ភរិយារបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង មានត្រកូល ហុង(Hong)
ឆ្នាំនេះ មានអាយុ ២៧ឆ្នាំ គឺជាអ្នកស្រុក Cheongjin ក្នុងខេត្ត Hamgyeong បានបញ្ចប់ការសិក្សានៅ
សាកលវិទ្យាល័យ គីម អ៊ីលស៊ុង(Kim Il Sung)



ទូរទស្សន៍ YTN បានបន្ដថា លោកស្រី Hong បានរៀបការជាមួយ លោក គីម ជុងអ៊ុន កាលពីឆ្នាំ ២០០៩ ខណៈដែល លោកកំពុងសិក្សា។ ពួកគេបានបង្កើតកូនស្រីម្នាក់ កាលពីឆ្នាំ ២០១០ ។

ទោះជាយ៉ាងនេះក្ដី រហូតមកដល់ពេលនេះ ទាំងទីភ្នាក់ងារស៊ើបការសម្ងាត់របស់កូរ៉េខាងត្បូង ទាំង
តំណាងរបស់រដ្ឋាភិបាលកូរ៉េខាងជើង នៅតែមិនទាន់បញ្ចេញព័ត៌មានណាមួយដែលបញ្ជាក់ពី អត្ដ
សញ្ញាណពិតប្រាកដរបស់ស្ដ្រីដែលមានវត្ដាមាននៅក្បែរលោក គីម ជុងអ៊ុន ក្នុងពេលកន្លងមក
នោះទេ៕



Hyon Song-wol ដែលគេជឿថា ជាភរិយារបស់លោក គីម ជុងអ៊ីល គឺជាអ្នកចម្រៀងល្បីម្នាក់

ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD

Tags: Kim Jong Un korea wife