CamNews

មិនគួរឲ្យជឿ 

បេក្ខភាព បុរសមានគីឡូធ្ងន់បំផុតលើលោក សម្រក់ទម្ងន់បានជាង ៣០០ គ.ក រកស្នេហឃើញ តាមហ្វេសប៊ុក

ស្ទើរតែមិនគួរជឿ ៖  អតីតបេក្ខភាពបុរសមានគីឡូធ្ងន់ជាងគេបំផុតរបស់អង់គ្លេស បានរក
ស្នេហ៍ឃើញ តាមហ្វេសប៊ុក បន្ទាប់ពីគាត់ស្រកទម្ងន់បានជាង ៣០៤ គ.ក នេះបើតាមការ
អោយដឹងពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដឹមីរ័រ ។

ជាការពិត លោក  Paul  Mason  បានទទួលសារហ្វេសប៊ុកពីនាង ​ Rebecca Mountain
បន្ទាប់ពីនាងបានទស្សនាឃើញនូវវីដេអូឯកសារស្តីពីប្រវត្តិរូបរបស់លោក។ ទំនាក់ទំនង
បែបរ៉ូមែនទិចរបស់ពួកគេទាំងពីរនាក់ចេះតែរីកចម្រើនឡើងៗ   ខណៈពេលដែលពួកគេ
បន្តទាក់ទងគ្នាតាម Skype ហើយគាត់សង្ឃឹមថា   ស្រ្តីរាងស្លីមវ៏យ  ៤០  រូបនេះ មិនមក
លេងគាត់ដល់ផ្ទះតែម្តង ដែលមានទីតាំងនៅក្នុងក្រុង Ipswich ប្រទេសអង់គ្លេស។


ដើមឡើយ ពួកយើងបានក្លាយជាមិត្តជិតស្និទ្ធនឹងគ្នា  តែដឹងអីថា មកទល់នឹងខណៈនេះ
ពួកយើងបានក្លាយជាសង្សារនឹងគ្នាបាត់ទៅហើយ    នេះបើយោងតាមការដកស្រង់សម្តី
លោក Paul  អតីតបេក្ខភាពមានគីឡូធ្ងន់បំផុត ៤៤០ គ.ក។  ពិតណាស់ ដំបូងពួកយើង
បានត្រឹមតែស្គាល់គ្នាជាលក្ខណៈមិត្តភក្កិតែប៉ុណ្ណោះ    តែដោយសារតែមានការយល់ចិត្ត
យល់ថ្លើមគ្នាហើយនោះ ពួកយើងក៏បានចាប់ផ្តើមលួចស្រឡាញ់គ្នាទៅវិញទៅមកដោយ
មិនដឹងខ្លួន យ៉ាងដូច្នេះឯង។

លើសពីនេះ លោក Paul  បានអះអាងយ៉ាងច្បាស់ថា Mountain សព្វថ្ងៃរស់នៅរដ្ឋ Mass-
achusetts សហរដ្ឋអាមេរិក  ពិតជាមានបំណងធ្វើដំណើរកំសាន្ត មកជួបនឹងគាត់ជាខ្លាំង
ហើយគាត់      បានសារភាពអោយដឹងថា  គាត់ពិតជាមានចិត្តរំភើបជាខ្លាំង  បើសិនណា
បានជួបនឹងមិត្តស្រីរបស់ខ្លួនក្នុងពេលឆាប់ៗមែននោះ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀតមាននៅខាងក្រោម

- ផ្អើលមើលវីដេអូ  គ្រោះថា្នក់ព្រឺក្បាល   រថយន្តទំនើប  Lamborghini បុកដាច់ខ្លួន មួយ
កំណាត់

- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ

- ឆោឡោ ពេញមួយយន្តហោះ ខណៈប្រទះ ឃើញពស់មួយក្បាល

- តោះទៅមើល បណ្តារូបភាព រណ្តៅស្រុត ដ៏គួរអោយរន្ធត់បំផុត មកពីជុំវិញ ពិភពលោក
- វីដេអូកំប្លែង កំពូលបងធំ ក្នុងពិភពគុណ មានប្រតិកម្ម ពេលកំពុងចាក់សាក់ ហេ ហេ ហេ...
- ឌឺ ៩ វីដេអូកំប្លែង នៅពេលបុរសនិនចា លេងវាយកូនហ្គោល ម៉េចវិញ ហេ ហេ ហេ...

* ព័ត៌មានកំសាន្តចាប់អារម្មណ៍ផ្សេងទៀត សូមចុចនៅទីនេះ

ដោយ ៖ ពិសី
ប្រភព ​៖ ដឹមីរ័រ


Tags: Britain fattest Rebecca Facebook