កំសាន្ត ៖ បើនិយាយអំពីរឿង "ព្រះម៉ែនាគី" មហាជនប្រហែលជាបានស្គាល់រួចមកហើយ ជាពិសេសគឺតួឯកស្រីព្រមទាំងជាស្រីស្អាត ក្នុងរឿងនោះតែម្តង គឺនាង Taew Natapohn Tameeruks ។
ក្រោយត្រលប់ពីទទួលពាននៅឯប្រទេសជប៉ុនវិញ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ បាននិយាយថា រឿងខ្នាតធំដែលមានចំណងជើងថា "Nakee 2" ឬ "ព្រះម៉ែនាគីភាគ ២" ជិតថតចប់រួចរាល់អស់ហើយ ។
មិត្តស្រីលោក Thon Aach Lhaisakul បន្តទៀតថា សាច់រឿងភាគ ២ នេះ នឹងមានចំណីអារម្មណ៍ប្លែកជាងរឿងទីមួយ ព្រោះថាសុទ្ធតែអ្នកជំនាញខាងផ្នែកថតដូចអ្វីៗពិតៗទាំងអស់ ។
នាង Taew Natapohn បន្ថែមទៀតថា នៅក្នុងសាច់រឿងនេះ វាពិតជាពិបាកសម្រាប់នាង ព្រោះអត្តចរិករបស់នាង ព្រោះមិនសូវជាសុីចង្វាក់ទេ ហើយមួយវិញទៀត ត្រូវថតពីពាក់កណ្តាលយប់ រហូតព្រឹកព្រលឹមតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daradaily