គ្រឿងផ្សំ ៖
– សាច់គោ ៥០០ក្រាមហាន់ដុំៗ
– ខ្ទិះដូង ១ចាន
– កាពិ ១ស្លាបព្រាកាហ្វេ
– ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
– រំដេង ១ដុំហាន់ចំណិតៗ
– ស្លឹកក្រូចសើច ៤សន្លឹក
– ផ្កាចាន់ ២ដុំ
– សំបកឈើអែម ៣ចំណិត
– ម្ទេសក្រៀមចិញ្ច្រាំ ៤ស្លាបព្រាបាយ
– សណ្តែកដីលីង ៣ស្លាបព្រាបាយ (បុក)
– ប៊ីចេង ១ស្លាបព្រាកាហ្វេ
– អំបិល ១ចិប
– ស្ករត្នោត ១ស្លាបព្រាកាហ្វេ
– ប្រេងឆា ៣-៥ស្លាបព្រាបាយ
+ វិធីធ្វើ ៖
១. មុនដំបូងដាក់ប្រេងឆាចូលក្នុងឆ្នាំងទុកឲ្យក្តៅ បន្ទាប់មកដាក់រំដេង ស្លឹកក្រូចសើច ផ្កាចាន់ និងសំបកឈើអែមចូល រួចហើយឆាវាមួយសន្ទុះ។
២. យកខ្ទឹមស និងម្ទេសចិញ្ច្រាំដាក់ចូលឆាបន្តទៀតឲ្យមានខ្លិនឈ្ងុយ ចាំដាក់ស្ករត្នោត កាពិ និងខ្ទិះដូង (ដាក់មុនបន្តិច)កូរវាបញ្ចូលគ្នា។
៣. បន្ទាប់ពីកូរវារួចហើយ ទើបដាក់អំបិល ប៊ីចេង សណ្តែកដី (ដាក់មុនបន្តិច)ចូល កូរវាមួយភ្លែតដាក់សាច់គោចូលកូរឲ្យចូលរសជាតិ ដាក់ខ្ទិះដូងថែមបន្តិចទៀត រំងាស់ទុកមួយសន្ទុះ។
៤. យកខ្ទិះដូង ដែលនៅសល់ដាក់ចូលទុកមួយពុះ យកសណ្តែកដីដែលនៅសល់ដែរដាក់ចូលជាចុងក្រោយជាការស្រេច ៕
ដោយ៖ សារ៉ាត
ប្រភព៖ letscookwithus