CamNews

ព័ត៌មានអន្តរជាតិ 

ទាន់ហេតុការណ៍ ៖ មានករណីប្លន់ យន្តហោះ ដឹកអ្នកដំណើរមួយគ្រឿងហើយ

(អេហ្ស៊ីប)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Egypt Air ជើងហោះហើរពីទីក្រុង Alexandria ទៅកាន់ទីក្រុង Cairo ក្នុងប្រទេសអេហ្ស៊ីប ត្រូវបានអ្នកនាំពាក្យក្រុមហ៊ុន បញ្ជាក់ថា ត្រូវបានចោរប្លន់ នេះបើយោងតាមការចេញផ្សាយ​របស់សារព័ត៌មាន Bloomberg ចេញផ្សាយមុននេះបន្ដិច។

បន្ទាប់ពីប្លន់ ក្រុមចោរបានបញ្ជាយន្តហោះ ឲ្យចុះចតនៅប្រទេសដែនកោះមួយឈ្មោះ Cyprus ក្នុងព្រលានយន្តហោះ Larnaka Airport ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេហ្ស៊ីប និងក្បែរប្រទេសតួកកី និង​ស៊ីរី។ ករណីនេះគេសង្ស័យថា មានគ្រាប់បែកនៅលើយន្តហោះ។

ពាក់ព័ន្ធនឹងករណីប្លន់យន្តហោះនេះ មានព័ត៌មានថា មានមនុស្សជាង ៥៥នាក់ ក្នុងនោះមានអ្នកបម្រើនៅលើយន្តហោះ ៧នាក់។ ចំណែកព័ត៌មានដែលទទួលមុននេះ បានបញ្ជាក់ថា មានមនុស្សនៅលើយន្តហោះ ប្រមាណជាង ៨០នាក់ នេះបើយោងតាមការចេញផ្សាយ Update របស់ Reuters ចេញផ្សាយមុននេះបន្ដិច។

យោងតាមព័ត៌មាន Reuters បាន Udapte ភ្លាមៗថា ករណីប្លន់យន្តហោះនេះ គេឃើញបុរសម្នាក់បំពាក់ដោយប្រដាប់អាវុធ និងគ្រាប់បែក បានអនុញ្ញាតឲ្យស្ត្រី និងក្មេងចាកចេញពីយន្តហោះ។

ព័ត៌មានលម្អិតនឹងចេញផ្សាយបន្តបន្ទាប់...




ប្រភព ៖ bloomberg

 

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី


Tags: Egypt plane crash hijacked Int news