CamNews

រថយន្ត 

រថយន្ត Jeep Renegade ម៉ូដែលថ្មី ២០១៥ ប្តូររាងថ្មីទាំងស្រុក ប្លែក ទាក់ចិត្ត ទំនើប

រថយន្ត Jeep Renegade ម៉ូដែលថ្មី ឆ្នាំ២០១៥ គឺជាប្រភេទរថយន្តដ៏ប្រណិត ដែលមានរូបរាងធំខ្ពស់
មាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ឡើងភ្នំ ចុះទឹក ទីទូល បានយ៉ាងងាយស្រួលងាយ ដោយមិន
មែនក្តីបារម្ភ។

រថយន្ត Jeep Renegade ម៉ូដែលថ្មី ដ៏ស្រស់ស្អាតនេះ ត្រូវបានតុបតែង និង រចនាម៉ូដឡើងយ៉ាងល្អ
ឥតខ្ចោះ ជាមួយនឹងរូបរាងថ្មី ផ្លាស់ទាំងស្រុង ដែលមើលទៅប្លែក កាន់តែទាក់ចិត្តជាងម៉ូដែលមុនៗ
ចង្កៀងបំភ្លឺផ្លូវខាងមុខ មានភ្នែកមូល (ម៉ូដែលចាស់ វែងជ្រុង) ជាមួយនឹងសំបកកង់បែបស្ពត ធន់មាំ
អាចធ្វើដំណើរផ្លូវជិតឆ្ងាយប្រកបដោយសុវត្ថិភាពខ្ពស់។

ជាពិសេស រថយន្ត Jeep Renegade ម៉ូដែលថ្មី ឆ្នាំ២០១៤  ដ៏ទាក់ទាញនេះ ត្រូវបានបំពាក់ជាមួយ
នឹងកម្លាំងម៉ាស៊ីនខ្លាំង អាចបើកបរបានល្បឿន ១១៥ម៉ាយ/ម និង  មានបំពាក់មកជាមួយនឹងប្រព័ន្ធ
បច្ចេកវិជ្ជា  ដ៏ទំនើបនៅខាងក្នុង។ រថយន្ត Jeep Renegade ម៉ូដែលថ្មីនេះ  នឹងធ្វើការដាក់លក់នៅ
លើទីផ្សាររថយន្ត ក្នុងពេលឆាប់ៗ ខាងមុខ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ topspeed


Tags: car 2015 Jeep Renegade