CamNews

កីឡាអន្តរជាតិ 

Chelsea មានគម្រោងចាយលុយរហូតដល់ទៅ ១០០ លានផោន ទិញឲ្យបាន កីឡាករ ២ រូប

ព័ត៌មានកីឡា៖ ប្រភពព័ត៌មានពីគេហទំព័រ Mirror បានបង្ហាញឲ្យដឹងថា ក្លឹប តោខៀវ Chelsea របស់លោក Jose Mourinho បានគ្រោងនឹងចាយលុយ ក្នុងដំណាក់កាលចុងក្រោយទាន់ពេល ទ្វារដូវកាលមិនទាន់ បឹទរហូតដល់​ទៅ​ ១០០ លានផោន លើមុខសញ្ញាកីឡាករ ២ រូបគឺ ខ្សែបម្រើ ក្លឹប Juventus និងខ្សែការពារ Everton ។ 

កីឡាករ​ទាំងពីររូប ដែលម្នាក់ជាខ្សែបម្រើរបស់ក្លឹប Juventus គឺកីឡាករ Paul Pogba និងម្នាក់ទៀតជា ខ្សែការពារ របស់ក្លឹប Everton គឺកីឡាករ John Stones សុទ្ធតែជាគោលដៅយ៉ាងសំខាន់ របស់ក្លឹបដែលធ្វើការទាក់​ទងជាយូមកហើយ ប៉ុន្ដែ មិនទាន់បានសម្រេច ព្រោះដោយឡែកការដេញថ្លៃទីផ្សារមិនទាន់ត្រូវគ្នា ដោយ​ខ្សែ​បម្រើ​របស់ ក្លឹប Juventus ក្លឹប Chelsea ធ្លាប់ឲ្យផ្លៃត្រឹមតែ ៤០​ លាផោន ខណៈដែលក្លឹប ដាក់តម្លៃ ខ្លួនរហូត​ដល់ទៅ ៧៥ លានផោន ចំណែកខ្សែការពារ របស់ក្លឹប Everton វិញក៏បានបដិសេធនឹងសំណើររបស់ Chelsea ៣ដងរួចទៅហើយ អំពីតម្លៃ ដោយតម្លៃបំបូង ឡើយ Chelsea ហ៊ាន ឲ្យ២២ លានផោន បន្ទាប់មក ២៦ លាន​ផោន និងបន្ទាប់មកទៀត ៣០ ប៉ុន្ដែត្រូវបានគេបដិសេធ និងថែមទាំងទាំងបោះសម្ដីមកទៀតថា បើ ជាង​៤០ លានផោន អាចនឹងមើលលុយខ្លះ និងគិតជាថ្មី ហេតុនេះហើយ ទើប Chelsea គ្រោងនឹង បន្ដជំហាន​ទី ៤ បោះ ទុន ខ្សែការពារ Everton ៤០ លានផោន និងខ្សែបម្រើរបស់ Juventus ៦០ លានផោន សរុប មកអស់ ១០០ លានផោន។ ប៉ុន្ដែលទ្ធផលនៅមិនទាន់បង្ហាញ នៅឡើយទេ ថាតើនិងទៅ ជាយ៉ាងណា ហើយ Chelsea នឹងអាច​យកឈ្នះ ទីផ្សារនេះបានដែរឬអត់ ? 

Chelsea កាលពីល្ងាចមិញនេះ ទើបតែចុះហត្ថលេខាទិញបាន ខ្សែប្រយុទ្ធក្លឹប Barcelona គឺ​កីឡាករ Pedro ក្នុងម្លៃខ្លួន ២១ លានផោន ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: sport news Chelsea Everton Juventus