CamNews

តារា 

ឃើញវីដេអូនឹងហើយធានាថា សើចផង ឆ្ងល់ផងថា នាង Kimberly លេងល្បែងស្អី ដូចកូនក្មេងចឹង?

ព័ត៌មានកំសាន្ត ៖ កំពូលតារាសម្តែងដែលគ្រងដំណែងតួឯកស្ទើរតែគ្រប់រឿង នាង Kimberly ដែលជាសង្សារបណ្តូលចិត្តរបស់ បុរសសង្ហាលំដាប់ជួរមុខនៅលើទឹកដីប្រទេសថៃ លោក Mark prin ហើយអ្នកទាំង ២ ក៏ត្រូវបានគេដឹងថា​ ស្រលាញ់គ្នាចេញមុខចេញមាត់ខ្លាំងណាស់ ព្រមទាំងមានគ្រួសារទាំងសងខាងបានដឹងលឺថែមទៀតផង ។ 

ក្នុងនាមជាសង្សារល្អលោក Mark prin ក៏បានសម្តែងឲ្យឃើញនូវទឹកចិត្តស្មោះសររបស់លោកទៅកាន់មិត្តស្រី ដោយនៅក្បែរនិងតាមថែរក្យានាងនៅពេលដែលនាងជួបទុក្ខជាពិសេសគឺពេលដែលប៉ារបស់នាងទើបតែទទួលមរណៈភាព កាលពីពេលថ្មីៗនេះ ។ 

ឥលូវនេះយើងងាកមកនិយាយអំពីឃ្លឹបវីដេអូរបស់នាង Kimberly ដែលបងស្រីរបស់នាងបង្កើតទើបតែបានបង្ហោះ កាលពីពេលថ្មីៗនេះ ក្រោយឃើញវីដេអូនឹងហើយធានាថា សើចផង ឆ្ងល់ផងថា នាង Kimberly លេងល្បែងស្អី ដូចកូនក្មេងចឹង ហើយក៏ធ្វើឲ្យអ្នកសិល្បៈដទៃទៀត ផ្ទុះសំណើចនិងកាន់តែស្រលាញ់ចូលចិត្តអត្តចរិកដែលមិនចេះវាយឬករបស់តារាស្រីល្បីឈ្មោះរូបនេះ ផ្ទុយទៅវិញបែរជាមានអត្តចរិកគួរឲ្យចង់រាប់អានខ្លាំង ៕

 

-ចុចអាន ៖​ សង្សារកម្ររកបាន! Mark prin កំដរ នាង Kimberly ខូចចិត្តរហូតស្អិតបេះមិនចេញ ខណៈពេលដែលប៉ានាងទើបតែទទួលមរណៈ




ទស្សនាវីដេអូទាំងអស់គ្នា !

 

 



ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Kimberly Yaya Margie Mint Mark prin