កំសាន្ត ៖ កាលពីប៉ុន្មានថ្ងៃមុននេះ លោក Nadech kugimiya និងនាង Yaya urassaya បានចូលរួមក្នុងកម្មវិធី Shopee ព្រមទាំងផ្តល់កិច្ចសម្ភាស៍យ៉ាងច្រើនជាមួយនិងអ្នកកាសែតផងដែរ ។
នៅក្នុងនោះផងដែរ ក៏មានអ្នកកាសែតបានធ្វើបទសម្ភាស៏ដោយចោតជាសំណួរថា ៖
អ្នកកាសែត ៖ នៅក្នុងកម្មវិធីកំសាន្ត "3 Zaap" Nadech បាននិយាយថា ទំនាក់ទំនងលោកជាមួយនិង Yaya urassaya គឺច្រើនជាងបងប្អូនប្រុសស្រី តើពិតមែនទេ?
Nadech ៖ បាទ! គឺពិតមែន ។
អ្នកកាសែត ៖ លោកនិយាយនេះ ហាក់បីដូចជាអ្នកទាំងពីរកំពុងតែទាក់ទងគ្នា?
Nadech ៖ អត់ទេ! ពួកយើងគឺបែបនេះជាយូរណាស់មកហើយ ។
Yaya urassaya ៖ អ្វីៗគឺដដែល គ្មានអ្វីផ្លាស់ប្តូរឡើយ ។
អ្នកកាសែត ៖ លោកនិយាយទំនាក់ទំនងអ្នកទាំងពីរលើកពីបងប្អូន ចុះមានអ្វីផ្សេងដែលលើសជាងនេះទេ?
Nadech ៖ វាអាស្រ័យទៅលើពេលវេលា ដែលកាន់តែទៅមុខ, គ្រប់យ៉ាងនឹងមានការផ្លាស់ប្តូរទៅតាមពេលវេលាជាក់ស្តែង ។
អ្នកកាសែត ៖ ហើយតើអ្នកទាំង ២ នឹងបើកចំហរទំនាក់ទំនងពិតប្រាកដនេះ?
Nadech ៖ អត់ទេ! ពួកយើងមិនបានលាក់បាំងអ្វីនោះទេ ។
Yaya urassaya ៖ ខ្ញុំមានអារម្មណ៍ថា គ្រប់យ៉ាងគឺនៅដូចដើម ហើយពួកយើងមិនបានផ្លាស់ប្តូរ រីឯភាពជិតដិតគឺស្មើរចុងស្មើរដើម ។
អ្នកកាសែត ៖ និយាយសរុបមកវិញ តើអ្នកទាំង ២ កំពុងតែស្រលាញ់គ្នា?
Nadech ៖ បើនិយាយទៅវាគឺជាទំនាក់ទំនងដ៏ល្អមួយរបស់ពួកយើង វាគ្មានន័យផ្សេងទេ ធម្មតាគឺយើងទាំងពីរមើលថែគ្នាបែបនេះ ។
អ្នកកាសែត ៖ មានមនុស្សមិនតិចទេ ដែលយល់ថាអ្នកទាំង ២ គឺជាគូស្នេហ៍ពិតប្រាកដ តើ Yaya urassaya និង Nadech បដិសេធរឿងនេះដ ដែរ ឬ អត់?
Yaya urassaya ៖ ខ្ញុំមិនចង់បញ្ជាក់អ្វីច្រើនទេ ហើយខ្ញុំក៏យល់ស្របចំពោះរឿងនេះ ។
Nadech ៖ ពួកយើងពិតជាមិនដឹងទេថា ថ្ងៃក្រោយទៅនឹងមានរឿងអ្វីកើតឡើង យើងគ្រាន់តែដឹងថា អារម្មណ៍របស់យើងទាំងពីរនឹងល្អជាមួយគ្នាជារៀងរហូតទៅ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook