អ្នកមុជទឹកអាជីពម្នាក់ បានលូកដៃចូលក្នុងមាត់ត្រីឆ្លាមមួយក្បាលដែលមានប្រវែង ២ម៉ែត្រ នៅ
ក្រោមសមុទ្រ Caribbean ដើម្បីដោះយកផ្លែសន្ទូចរបស់អ្នកនេសាទ ចេញពីមាត់ត្រីឆ្លាម។
ខ្សែអាត់វីដេអូ ដែលថតនៅក្រោមសមុទ្រ Caribbean នេះ បង្ហាញអំពីទិដ្ឋភាព Cristina Zenato
ជាអ្នកមុជទឹកអាជីពម្នាក់ លូកដៃយ៉ាងថ្នមៗ ចូលទៅក្នុងមាត់របស់ត្រីឆ្លាមដែលមានធ្មេញមុត
ស្រួច គួរឱ្យខ្លាច។ នេះគឺជាការប្រថុយដែលអាចមានគ្រោះថ្នាក់បំផុតដល់អាយុជីវិត ហើយ
Cristina Zenato ប្រាកដជាត្រូវបាត់បង់ដៃម្ខាង ឬក៏អាចបាត់បង់ជីវិត ប្រសិនត្រីឆ្លាមនេះ បញ្ចេញ
ភាពសាហាវរបស់វា។
Cristina Zenato ហាក់កំពុងអង្អែលក្បាលត្រីឆ្លាមនេះដោយថ្នមៗ ដើម្បីធ្វើឱ្យវាមានភាពនឹងន
ប៉ុន្ដែនៅពេលឆ្លាមចាប់ផ្ដើមគ្រវីក្បាលបន្ដិច នាងក៏ប្រញាប់លូកដៃចូលជ្រៅទៅខាងក្នុង និងដោះ
យកផ្លែសន្ទូចចេញពីមាត់របស់វាភ្លាម។ បន្ទាប់ពីត្រូវបានដោះផ្លែសន្ទូចរួច ត្រីឆ្លាមនេះក៏បាន
ហែលចេញទៅ ខណៈដែលបុគ្គលិកជួយសង្គ្រោះ នាំគ្នាអបអរស្ដ្រីអ្នកមុជទឹកអាជីពដ៏ក្លាហាន
ម្នាក់នេះ។
ទំព័រ Telegraph បានឱ្យដឹងថា Cristina Zenato បានធ្វើការជាមួយត្រីឆ្លាមក្នុងរយៈពេល ១៩ឆ្នាំ
កន្លងមកហើយ។ Cristina Zenato បានរក្សានូវរូបភាពលំអិតស្ដីអំពីការប្រឈមនឹងត្រីឆ្លាម ទុក
ដូចជាវិធីមួយដើម្បីអប់រំមនុស្ស ក្នុងការថែរក្សា “កំពូលឃាតករនៅសមុទ្រ” នេះ។
ដោយ ៖ តារា
ប្រភព ៖ Telegraph