CamNews

ព័ត៌មានអន្តរជាតិ 

គ្រូបង្រៀន វិទ្យាល័យ ត្រូវឆ្លាមយក្ស កំណាច លេបត្របាក់ ទាំងមូល ខណៈសព មិនទាន់រកឃើញ នោះទេ

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការគូសបញ្ជាក់ ពី  ក្រុមការងារស៊ើបអង្កេត អោយដឹងថា ពួកគេ ពិតជាមានចម្ងល់ជាខ្លាំង ថាតើ វត្តមាន គ្រូបង្រៀនមួយ   ទាំងមូល ត្រូវឆ្លាមលេបត្របាក់ ទាំងមូល បានយ៉ាងដូចម្តេច ។ ប្រភពសារព័ត៌មាន គូសបញ្ជាក់អោយដឹងថា ៖ លោក Sam Kellett អំឡុងប្រ តិបត្តិការចេញ   ប្រមាញ់  ឆ្លាម សមុទ្រ ដោយប្រើ លំពែង នៅ  ក្នុង ដែន ទឹកនៃទីក្រុងមាត់សមុទ្រ Adelaide ប្រទេសអូស្រា្តលី ខែ កុម្ភៈ ឆ្នាំ ២០១៤ ជាមួយនឹងមិត្តភក្កិ នោះ លោកត្រូវបានឆ្លាមយក្ស កំណាចប្រវែងជិត ៥ ម៉ែត្រ បើកការវាយប្រហារ ទៅលើលោក ។

ស្ថិតនៅក្នុងវ័យ ២៨ ឆ្នាំ សពគ្រូបង្រៀនរូបនេះ ពុំ  ទាន់ បានរកឃើញនៅឡើយទេ ប៉ុន្តែ ក្រុមស៊ើប អង្កេត ដែលចេញបទអន្តរាគមន៍ស្រាវជ្រាវនោះ បានរកឃើញ លំពែងដែលធ្លាប់ត្រូវបានប្រើដោយ លោក Kellett តួយ៉ាង លំពែងនោះ    រងនូវ ស្នាម  ធ្មេញឆ្លាមកំណាច វាយប្រហារ ខាំ ដូចគ្នាដែរ ។យ៉ាងណាមិញ    យោងតាម  សេចក្តីថ្លែងការណ៍ ពីសំណាក់សាក្សីរស់ លោក Aaron Whitaker ឲ្យ អោយដឹងថា លោកបានលឺសម្លេងស្រែកមួយបានបន្លឺឡើង អំឡុងពេលដែលឆ្លាមវាយប្រហារ ។

ភ្លាមៗ ខណៈដែលបានដឹងថា   មាន  ការវាយប្រហារ ក្នុងផ្ទៃទឹកប្រៃយ៉ាងដូច្នេះ សាក្សីរស់ Aaron បាន  ស្ទុះ  ចេញពីផ្ទៃទឹក ខណៈបន្តិចក្រោយមក    លោកសម្គាល់បានថា លោកពិតជាបានឃើញ កន្ទុយត្រីឆ្លាម លយចេញលើផ្ទៃទឹក និងហែលឆ្វែល តំបន់វាយប្រហារនោះ។

ច្រើនជាងនេះទៅទៀត   សាក្សីរស់ម្នាក់  ផ្សេងទៀត Wyatt Raymount ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ ក្រុមស៊ើបអង្កេត  អោយ ដឹងថា លោកពិតជា  បាន  ឃើញ ឆ្លាម  នៅតំបន់ទឹកសមុទ្រ ដែលលោក Kellett ធ្លាប់មានវត្តមាន នៅទីនោះ ពោរពេញទៅ  ដោយ   ឈាម​ក្រហមច្រាល ពីផ្ទៃទឹកសមុទ្រ ។ លោកបញ្ជាក់យ៉ាងច្បាស់អោយដឹងថា ខ្ញុំពិតជាមិនបានឃើញ លោក Kellett ទៀតនោះទេ ខណៈ តំបន់នោះហើយ គឺជាទីកន្លែងជាក់ស្តែង និងពិតប្រាកដ ដែលមានវត្តមាន លោក Kellett  ។

ដោយឡែក សេចក្តីថ្លែងការណ៍ ពី ឪពុកម្តាយ ជនរងគ្រោះ បដិសេធ ក្នុងការដាក់បន្ទុក ថាឆ្លាម គឺ បានវាយប្រហារសម្លាប់កូនប្រុសរបស់ពួកគេ ដោយ  បាន លើកឡើងអោយដឹងថា កូនប្រុសរបស់ ពួកគាត់ពិតជាបានដឹង ថាមានឆ្លាម នៅតំបន់នោះ មុននឹងចុះទៅក្នុងផ្ទៃទឺក ខណៈលោកត្រៀមជា ស្រេចរួចទៅហើយក្នុងការការពារខ្លួន  ក៏ដូចជា  ប្រមាញ់ឆ្លាម  ដោយ លំពែង ព្រោះ គាត់ចេញទៅ ប្រមាញ់ត្រី ដោយគេអោយឈ្មោះថា Spearfishing   ។ គួររំឮកថា ជនរងគ្រោះ លោក Kellett គឺជា គ្រូបង្រៀនថ្នាក់វិទ្យាល័យ​ មកពីវិទ្យាល័យ Glenunga International high School ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ huffingtonpost


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney Shark