CamNews

ព័ត៌មានអន្តរជាតិ 

អ្នកវិទ្យាសាស្ត្រសកល ទាមទារឲ្យ រដ្ឋាភិបាលអូស្ត្រាលី បញ្ឈប់ការសម្លាប់ត្រីឆ្លាម

ព័ត៌មានអន្តរជាតិ ៖ អ្នកវិទ្យាសាស្ត្រ និង អ្នកស្រាវជ្រាវជីវៈចម្រុះកំពូលៗ រាប់រយនាក់នៅលើសកល លោក កំពុងតែធ្វើការអំពាវនាវ ទៅដល់រដ្ឋាភិបាលអូស្ត្រាលី ឲ្យបញ្ឈប់នូវនយោបាយ   ចាប់ត្រីឆ្លាម និង សម្លាប់ចោលទៀតទៅ ។

ទីភ្នាក់ងារព័ត៌មានចិន  ស៊ិនហួ   បានចេញផ្សាយ នៅថ្ងៃសុក្រ ទី០៤ ខែកក្កដា នេះថា អាជ្ញាធរ ការ ពារ បរិស្ថានភាគខាងលិច   អូស្ត្រាលី (EPA) បានប៉ាន់ប្រមាណ អំពីកម្មវិធីបន្តចំពោះមុខ រយៈពេល ៣ឆ្នាំ ប៉ុន្តែ អ្នកជំនាញ ដែនទឹក   ប្រមាណជាង ២៥០នាក់ បានជំទាស់ថា វាគ្មានភស្តុតាងទេថា ការ សម្លាប់ត្រី ឆ្លាមនោះ នឹងធ្វើឲ្យតំបន់ឆ្នេរសមុទ្រមានសុវត្ថិភាពនោះ ។

អ្នកតំណាងវិទ្យាសាស្ត្រ មកពីអាម៉េរិក   គឺបណ្ឌិត អ៊ែលលីយ៉ូត ណស ដែលធ្លាប់បានបម្រើ ការងារ ជូន ប្រធានាធិបតីអាម៉េរិកមួយចំនួន    និង ក៏ធ្លាប់ជាទីប្រឹក្សាលោក អូបាម៉ា ផងដែរ បានជំទាស់ថា “ខ្ញុំ  គិតថា ការសម្លាប់ត្រីឆ្លាម មិនមែនជាគំនិតល្អនោះទេ ។ ខ្ញុំគិតថា ការសម្លាប់ ត្រីឆ្លាម កំពូល ស៊ី សាច់ ជាអាហារ ដូចជាត្រីខ្លាមខ្លានោះ ជាគំនិតមួយដែលពិបាកទទួលយក” ។

គួរបញ្ជាក់ថា រដ្ឋបាលទីក្រុង ភឺត  ភាគនិរតី  របស់ប្រទេសអូស្ត្រាលី បានបង្កើតនយោបាយដ៏ចម្រូង ចម្រាស មួយ បន្ទាប់ពីអ្នកវិទ្យាសាស្ត្រខ្លួន បានសិក្សាឃើញថា ចំនួនមនុស្សរងគ្រោះ ដោយសារតែ ត្រីឆ្លាមបាន កើនឡើង គួរឲ្យកត់សម្គាល់នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ ។

ឆ្លើយតបចំពោះបញ្ហានេះ អ្នកវិទ្យាសាស្ត្រមួយបានលើកឡើងថា កោះហាវ៉ៃ របស់អាម៉េរិក ធ្លាប់បាន ប្រើ ប្រាស់នយោបាយឆ្កួតឡប់បែបនេះដែរ  កាលពីប៉ុន្មានឆ្នាំមុន ដោយពេលនោះ គេបានចំណាយ ពេល  ១៦ ឆ្នាំ ដើម្បី    កាប់សម្លាប់ត្រីឆ្លាមប្រភេទ Tiger ដូចដែលអូស្ត្រាលីគ្រោង ធ្វើនេះដែរ ប៉ុន្តែវា គ្មាន ប្រសិទ្ធ  ភាព ដែលអាចកាត់បន្ថយចំនួនគ្រោះថ្នាក់ ដែលបង្កឡើងដោយត្រីឆ្លាម ដូចខាង លើ នេះឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល


Tags: Int news Unt news Viral video Breaking news Australia Shark