CamNews

គ្រោះថ្នាក់ 

"ក្លាហ៊ាន" វ័យ ១៤ ឆ្នាំ ដាល់ ឆ្លាមកំណាច រហូត ហែលគេចខ្លួន ពេលបើក ការវាយប្រហារ ស៊ីសាច់ឆៅ

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ស្ថិតនៅក្នុងវ័យជំទង់ វ័យ ១៤ ឆ្នាំ និងជាបេក្ខភាព អ្នកលេង កីឡាស្គីក្តារលើទឹកសមុទ្រនោះ ក្មេងប្រុសម្នាក់ សំណាងហួស អាចនៅរស់រានមានជីវិតពីការវាយ ប្រហារ ឆ្លាមកំណាច នៅឯឈូងសមុទ្រ រដ្ឋ Florida សហរដ្ឋអាមេរិក ក្រោយ ពី​​​ ​មានភាពហ៊ានក្លា ហ៊ានតទល់ជាមួយនឹង ឆ្លាមកំណាច ដោយ ដាល់ អំឡុងពេល វា វាយប្រហារ រហូត វាហែលគេច ខ្លួន នេះបើយោងតាមការគូសបញ្ជាក់ ដោយផ្ទាល់ មន្ត្រីសន្តិសុខ ល្បាតឆ្នេរសមុទ្រ ។

                                                 បញ្ជាក់ ៖​ រូបភាព ឯកសារ

ជនរងគ្រោះ ជាក្មេងប្រុសវ័យជំទង់ ១៤ ឆ្នាំអោយដឹងថា ​ឆ្លាម​​   កំណាច បានបើកការវាយប្រហារ ខាំដៃឆ្វេងរបស់គេ អោយរបួសជាទម្ងន់ "ឆ្លាមមួយក្បាលនោះ មាន  ប្រវែងប្រមាណ ១ម៉ែត្រកន្លះ"​ ជាមួយនឹងភាពហ៊ានក្លា គេបានដាល់ឆ្លាមកំណាចមួយក្បាលនោះ  រហូត   ហែលគេចខ្លួន ខណៈ ខ្លួនឯងផ្ទាល់ ព្យាយាមហែល មកកាន់ដីគោក ដង្ហោយរកជំនួយ ពីអ្នករាល់គ្នា តួយ៉ាង ភ្លាមៗមន្រ្តី ល្បាតបានបញ្ជូនគេទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ។

គ្រោះថ្នាក់ឆ្លាមបើកការវាយប្រហារ លើកនេះ បាន    កើតឡើង  វេលា  ម៉ោង ៨ និង ៣០ នាទី ថ្ងៃ អាទិត្យកន្លងទៅនេះ នៅឯឆ្នេរ សមុទ្រ New Smyrna Beach រដ្ឋ Florida សហរដ្ឋអាមេរិក ។កំពុង តែសម្រាកព្យាបាល របួសនៅក្នុងមន្ទីរពេទ្យ ជំទង់ វ័យ ១៤ ឆ្នាំ បានធូរ ស្រាលច្រើនហើយ បន្ទាប់ ពីធ្វើការវះកាត់ ។

ដោយឡែក មិត្តភក្កិជិតស្និទ្ធជនរងគ្រោះ វ័យ ១២ ឆ្នាំ​មានឈ្មោះថា  Cole  Toomsoo គូសបញ្ជាក់ ស្ថានការណ៍គ្រោះថ្នាក់អោយដឹងថា ពេលនោះ គេបានស្រែករកជំនួយ   វាពិតជារន្ធត់ខ្លាំងណាស់ ព្រោះថា ពួកយើងតែងតែមកលេងឆ្នេរសមុទ្រមួយកន្លែងនេះ ជារៀងរាល់ចុងសប្តាហ៍ ។ សារព័ត៌ មានក្នុងស្រុក សហរដ្ឋអាមេរិក ចុះផ្សាយអោយដឹងថា អំឡុងឆ្នាំ ២០១៥ នេះមានករណីឆ្លាមវាយ ប្រហារ ហោចណាស់ ១០ ករណី នៅក្នុងតំបន់ឈូងសមុទ្រ នៃទីតាំងកើតហេតុ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស្កាយញូវ


Tags: Int news Breaking news World news Unt news Hot news Australia Perth Canberra Sydney Shark