CamNews

ព័ត៌មានអន្តរជាតិ 

ថាម៉េច កោះបាលី មានឆ្លាម? ឆ្លាមយក្ស ប្រវែង ២ម៉ែត្រ វាយប្រហារ ហែកស៊ី ភ្ញៀវទេសចរ

មិនគួរឲ្យជឿ ៖ ភ្ញៀវទេសចរអាមេរិកដែលជាអ្នកលេងកីឡា ជិះស្គីក្តារលើទឹកនោះ បានទទួលរងនូវ ការវាយប្រហារ ខាំត្របាក់ ហែកស៊ី ពីសំណាក់ឆ្លាមកំណាច ប្រវែងដល់ទៅ ​ ២ម៉ែត្រ នៅដែនទឹកនៃ កោះបាលី ប្រទេស ឥណ្ឌូនេស៊ី នេះបើយោងតាមសម្តីវេជ្ជបណ្ឌិត គូសបញ្ជាក់ កាលពីថ្ងៃពុធ ទី ២៧ មេសា កន្លងទៅនេះ ។ 



ស្ថិតនៅក្នុងវ័យប្រមាណ ២០ឆ្នាំ ភ្ញៀវទេសចរជនជាតិអាមេរិក ដែលមានឈ្មោះថា Ryan Boarman ត្រូវបានអាជ្ញាធរនាំទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យក្នុងស្រុក ភាគ  ខាង​​ លិច ដីកោះ បាលី ភ្លាមៗ ក្រោយពីរងរបួសធ្ងន់ ពីការវាយប្រហារឆ្លាម នៅឯឆ្នេរ Balian ពោល ពេលដែលលោកកំពុងតែលេង កីឡាជិះស្គីក្តារលើទឹក ។ បើទោះបីជា របាយការណ៍ ឆ្លាម   វាយ ប្រហារ  មានភាពកម្រ នៅទឹកដី ដី កោះបាលីក៏ដោយចុះ ប៉ុន្តែ គ្រោះថ្នាក់ប្រការនេះ (ឆ្លាមវាយប្រហារ)   បានកើតឡើង ៣ ទៅ ៤ ដង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅឯឆ្នេរ Balian ដែលជាតំបន់    ទេសចរណ៍ល្បីខ្លាំង ការលេង កីឡាស្គីក្តារលើកទឹក ។ វេជ្ជបណ្ឌិត Ni Gusti Ayu Made Sri Pujarini ឲ្យដឹងថា ជនរងគ្រោះខាងលើ ពេលដែលនាំមកដល់មន្ទីរពេទ្យនៅដឹងខ្លួននៅឡើយ បើទោះបីជា គេ  រង  របួសធ្ងន់ ក៏ដោយចុះ ។ ដោយឡែក បើយោងតាមសម្តីសាក្សីដែលបានឃើញ  ហេតុការណ៍   ផ្ទាល់ភ្នែក ឲ្យដឹងថា វាពិតជា រន្ធត់នៅវិនាទីនៃការវាយប្រហារ ខណៈជនរងគ្រោះរូបនោះ របួសជាទម្ងន់ ពោល ដែរបស់គេ  រយះ ខ្លាំង ប្រវែង ដល់ទៅ ១០ស.ម ខណៈសាច់មួយដុំ    នៅ  នឹង  ត្រង់កែងដៃនោះ ឆ្លាមត្របាក់ដាចទៅ ហើយ។ គួរបញ្ជាក់ថា ជនរងគ្រោះ ប្រឈមនឹងការវះកាត់សង្គ្រោះបន្ទាន់ខណៈនឹងមានគំរោងបញ្ជូន ទៅកាន់ មន្ទីរពេទ្យធំ ដើម្បីធ្វើការសង្គ្រោះបន្ថែមទៀត៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Bali Indonesia Int news Hot news Shark