CamNews

តារា 

តារាល្បី Fan Bingbing បង្ហើបប្រាប់ពីចរិកមាយាទពិត របស់មិត្តប្រុសខ្លួន

ព័ត៌មានកំសាន្ត ៖ តារាចម្រៀងស្រី Fan Bingbing និង មិត្តប្រុសគឺលោក Jerry Lee ដែលអ្នកទាំង ២ នាក់ត្រូវបានក្រុមអ្នកគាំទ្រទទួលស្គាល់ស្នេហារបស់ពួកគេ ក្រោយបញ្ចេញមុខទាក់ទងគ្នាជាសាធារណៈ ។ 

គួររំលឹកឲ្យដឹងថា Fan Bingbing និង មិត្តប្រុសគឺលោក Jerry Lee មានទំនាក់ទំនងស្នេហាទើបតែបាន ១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែស្នេហារបស់ពួកគេ ហាក់បីដូចជាកាន់តែមានភាពរឹងមាំ ពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកទាំង ២ ថែមទាំងបានសាង់សង់ផ្ទះមួយជាមួយគ្នាថែមទៀតផង ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asian E-News Portal បានឲ្យដឹងថា តារាសម្តែង Fan Bingbing ទើបតែបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៍ពិសេសមួយនៅក្នុងប្រទេសចិន កាលពី ២ ទៅ ៣ ថ្ងៃមុននេះ ហើយនាងត្រូវបានក្រុមអ្នកកាសែតសាកសួរ ១ សំណួរថា តើមិត្តប្រុសរបស់នាងជាមនុស្សបែបណា?



Fan Bingbing បានឆ្លើបតបទាំងទឹកមុខញញឹមថា មិត្តប្រុសរបស់នាងគឺជាមនុស្សគួរឲ្យស្រលាញ់ខ្លាំងណាស់ គាត់តែងតែលើទឹកចិត្តខ្ញុំនៅពេលដែលខ្ញុំមិនសប្បាយចិត្ត នឹងស្រលាញ់មើលថែខ្ញុំ នៅពេលខ្ញុំភ្លេចស្រលាញ់ខ្លួនឯង ហើយគាត់ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវម្នាក់ និងជាមនុស្សប្រុសម្នាក់ដែលខ្ញុំស្រលាញ់ ។ 

នាងបានបន្ថែមទៀតថា មិត្តប្រុសរបស់ខ្ញុំគឺបុរសម្នាក់ដែលគួរឲ្យស្រលាញ់ខ្លាំងណាស់ ៕




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ lollipop


Tags: Fan Bingbing Jerry Lee