ព័ត៌មានកីឡា៖ អតីតគ្រូបង្វឹកដ៏ឆ្នើមប្រចាំនៅក្លឹប Man United លោក Sir Alex Ferguson បានថ្លែង និងរិះគន់ដោយផ្ទាល់ចំពោះការសម្រេចចិត្ដរបស់ ថ្នាក់ដឹកនាំកំពូលក្លឹប Chelsea ប្រសិនជាចង់ដកលោក Jose Mourinho មែននោះ ។
Chelsea ក្រោយពេលឈានជើងចូលរដូវកាលថ្មី ពិតជាមានការថយចុះជាខ្លាំងនៃទម្រង់លេង ខណៈដែល១៥ ការប្រកួត ចាញ់អស់ ៨ការប្រកួតទៅហើយ ហើយបច្ចុប្បន្នកំពុងតែគ្រងតំណែងនៅលេខរៀងទី ១៤ក្នុងតារាង។ ភាពថយចុះនេះ ត្រូវបានគេមើលឃើញថា តំណែងរបស់លោក Jose Mourinho ទំនងជាមិនអាចគង់វង្សដល់រដូវកាល ក្រោយនោះទេ អាចនឹងត្រូវលោក Roman Abramovich ម្ចាស់ក្លឹប បញ្ឈប់ត្រឹមពេលណាមួយ ក្នុងរដូវកាលនេះ។ តែទោះជាយ៉ាងណា ការសម្រេចចមិនទាន់មានលទ្ធផលនៅឡើយ នោះទេ។
លោក Sir Alex Ferguson ក៏បានរិះគន់ចំៗផងដែរ ប្រសិនជាលោក Roman Abramovich ពិតជាសម្រេចបណ្ដេញ Jose Mourinho មែននោះ ។ លោកបានថ្លែងថា Roman Abramovich ពិតជាមនុស្សម្នាក់ល្ងង់បំផុត ដែលដេញ Mourinho ចេញ។ គ្មានចំណុចណាមួយ ដែលត្រូវដេញគាត់ចេញនោះទេ ព្រោះគាត់គឺជាគ្រូបង្វឹកល្អគ្រប់ពេលវេលា។ កន្លងមក Chelsea បានបណ្ដេញគ្រូបង្វឹកអស់មិនតិចទេចន្លោះរយៈពេល ១០ឆ្នាំចុងក្រោយ ហេតុនេះគួរតែសិក្សាឡើងវិញ នូវបញ្ហាមួយនេះ។ Mourinho គឺជាមនុស្សដែលគួរឲ្យទុកចិត្ដ និងពឹងពាក់បាន នឹងមិនត្រឹមតែប៉ុណ្ណោះ គាត់ពិតជាអាច ដោះស្រាយរាល់បញ្ហាដែលកើតឡើង ។ ដូច្នេះប្រសិនជា Roman Abramovich ពិតជាចង់ដេញ Mourinho មែន នោះគឺជារឿងដែលឆោតល្ងង់បំផុត ។
Jose Mourinho បានវិលត្រលប់ចូលមក Chelsea វិញកាលពីឆ្នាំ ២០១៣ ក្រោយពីបានបន្សល់ទុកនូវស្នាដៃល្អដល់អតីតក្លឹបដឹកនាំកន្លងមក ហើយលោក ផ្ទេរចូលមកកាន់ Chelsea នេះក៏បានជួយលើកមុខក្លឹបឲ្យមានភាពកាន់តែល្បីល្បាញខ្លាំងឡើង ដោយប្រជែងបានពានរង្វាន់ដល់ទៅ ២ក្នុងរដូវកាលតែមួយ គឺ Capital One Cup និង Premier League ។ ទាំងនេះបញ្ជាក់ថា ការដឹកនាំរបស់គាត់ ពិតជាខ្លាំងក្លា ។
ចំពោះការដឹកនាំក្នុងរដូវកានថ្មីនេះ លោក Sir Alex Ferguson ក៏មានការភ្ញាក់ផ្អើលលាន់មាត់ដែរថា គឺជាលើកទីមួយរបស់គាត់ហើយ ហើយក៏ជាប្រវត្ដិសារសម្រាប់អាជីពអាគ្រូបង្វឹករបស់ Mourinho ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី