ព័ត៌មានកំសាន្ត ៖ លោក Sean Jindachot បានបញ្ជាក់ប្រាប់មហាជនថា លោកនិងនាង Gipsy Keerati មិនមែនជាសង្សារនឹងគ្នាទេ ប៉ុន្តែពួកគេរាប់អានគ្នាជាមិត្តធម្មតាតែប៉ុណ្ណោះ ។
តួប្រុសក្នុងរឿង "កូនក្រមុំបំណុល" បានបន្តទៀតថា រូបថតដែលត្រូវបានបែកធ្លាយនៅឯឆ្នេរសមុទ្រនោះគឺ លោកសារភាពថា លោកពិតជាបានរួមដំណើរជាមួយនិងនាង Gipsy Keerati ពិតមែន ប៉ុន្តែលោកគ្រាន់តែជាមិត្តជាមួយនិងនាងទេ ហើយម្យ៉ាងវិញទៀត ក្នុងដំណើរកំសាន្តនោះ លោកបានធ្វើជាអ្នកថតរូបទៀតផង ។ អ្វីដែលលោកបារម្ភខ្លាំងបំផុតនោះគឺ នឹងមានមតិយោបល់អាក្រក់លេចឡើង ដែលនាំឲ្យប៉ះពាល់ដល់កត្តិយស នាង Gipsy Keerati នៅលើគណនីអុិនស្រ្តាក្រាម ហើយជាពិសេសនៅពេលដែលសារព័ត៌មានយករឿងនេះទៅផ្សាយបន្ត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ daranews