CamNews

តារា 

បែកធ្លាយ!! តារាល្បីប្រចាំប្រទេសថៃ នាំមិត្តភក្កិ មកលេងប្រាសាទអង្គរវត្ត

ព័ត៌មានកំសាន្ត ៖ តារាសម្តែង លោក Sean Jindachot ដែលមានឈ្មោះក្រៅមួយទៀតថា (Sean John) ត្រូវបានគេដឹងថា លោកបានមកទស្សនាប្រាសាទអង្គរវត្ត កាលពីមួយរយៈមុនយ៉ាងស្ងៀមស្ងាត់បំផុត ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Sean Jindachot ដែលជាតារាល្បីប្រចាំប្រទេសថៃមួយរូបនេះ លោកមិនបានមកប្រទេសកម្ពុជាតែម្នាក់ឯងនោះឡើយ លោកបានមកទស្សនាប្រាសាទអង្គរវត្ត ជាមួយមិត្តភក្កិជាលក្ខណៈក្រុម ប្រហែលជា ៣ ទៅ ៤ នាក់ ។ 

តារាសម្តែងរូបសង្ហានេះ ត្រូវបានគេទម្លាយរឿងនេះតាមរយៈការបង្ហោះរូបថតជាច្រើនសន្លឹកនៅលើគណនី Instagram របស់លោក នឹងបានធ្វើឲ្យអ្នកនិយមលេងអិនធឺណិត មានការភ្ញាក់ផ្អើល នឹងធ្វើការចែករំលែកតៗគ្នា ។

តោះទៅមើលរូបរាងសង្ហារបស់ តារាល្បីប្រចាំប្រទេសថៃ ​មកលេងប្រទេសកម្ពុជាម្តងមើលថា តើវាយ៉ាងម៉េចដែរ ៕



















ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ instagram 


Tags: Sean Jindachot