កំពូលតារាបង្ហាញម៉ូដ Kate Moss លែងខ្លួននិយាយទូរស័ព្ទ ធ្វើព្រងើយ ហាក់ដូចជានាង
កំពុងនៅតែម្នាក់ឯង ប៉ុន្ដែនាងមិនបានដឹងថា នៅជុំវិញខ្លួន មានអ្នកប្រមាញ់រូបថតជាច្រើន
នាក់កំពុងតាមដាននោះទេ។
កាលពីពេលថ្មីៗនេះ គេឃើញកំពូលតារាបង្ហាញម៉ូដ នាង Kate Moss បានទៅលំហែរកាយ
នៅឆ្នេរសមុទ្ររបស់កោះ Ibiza ក្នុងប្រទេសអេស្បាញ់ ជាមួយស្វាមីរបស់នាង គឺលោក Jamie
Hince ។ នៅលើឆ្នេរខ្សាច់ ខណៈដែលស្វាមីកំពុងគេងហាលថ្ងៃតាមធម្មតា Kate Moss បែរ
ជាដោះអាវអស់រលីង គ្មានសល់អ្វីសម្រាប់ដណ្ដប់ល្វែងលើទល់តែសោះ។ កំពូលតារាវ័យ
៣៨ឆ្នាំរូបនេះ ធ្វើហាក់ដូចនៅលើលើកោះនេះ មានតែពួកគេពីរនាក់។
មានពេលខ្លះ Kate Moss ឡើងដើរទៅឆ្ងាយពីស្វាមី និងនិយាយទូរស័ព្ទ ដោយ "ហាល" ដើម
ទ្រូងកណ្ដាលវាល ទិដ្ឋភាពនេះ កាន់តែងាយស្រួលសម្រាប់អ្នកប្រមាញ់រូបថត ធ្វើសកម្មភាព៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14