ស្ទើរតែមិនគួរអោយជឿ ៖ បុរសជាអ្នករៀបចំបន្ទប់ម្នាក់ (Decorator) ត្រូវបានរកអោយ
ឃើញថា ប៊ិះបាត់បង់ជើងរបស់ខ្លួន ខណៈពេលដែលត្រូវរៀនដើរសាជាថ្មី ក្រោយពីពីងពាង
មានពឹសខ្លាំងបំផុតរបស់អង់គ្លេសខាំ នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហ
ទំព័រសារព័ត៌មានបរទេស ដឹមីរ័រ ។
ស្ថិតនៅក្នុងវ័យ ៣៩ ឆ្នាំ លោក Ricki Whitmore បានទទួលរងរបួសជើងជាទម្ងន់ ខណៈប្រ
ឈមនឹងការវះកាត់ កាត់ផ្តាច់កាលពីពេលកន្លងទៅ ក្រោយពីពីងពាងមានពឹសខ្លាំងបំផុត
របស់អង់គ្លេសខាំ ( False widow spiders) អំ ឡុងពេលនៃការបំពេញការងារជាជាងតុប
តែង ក៏ដូចជាកែកុនអោយប្រសើរឡើងវិញ នៅឯសាលារៀនមួយកន្លែង។
អ្វីដែលជាភាពរន្ធត់ក្រៅពីពីងពាងមានពឹសខាំនោះគឺ គាត់តម្រូវអោយធ្វើការវះកាត់ជាចេញ
នូវសារធាតុពុលដែលមាននៅក្នុងជើងរបស់គាត់ បន្ទាប់ពីសារធាតុពុល មានក្លិនអសោច
ជាខ្លាំងមួយនោះ បានធ្វើអោយជើងរបស់គាត់ហើមធំដល់ទៅពីរដងឯណោះ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា បន្ទាប់ពីធ្វើការវះកាត់ លោក Whitmore
តម្រូវអោយសម្រាកព្យាបាល ដល់ទៅ ៦ ខែ មុននឹងមានឱកាសដើរសាជាថ្មីម្តងទៀត ។
ផ្ទុយទៅវិញ បើយោងតាមសម្តីអ្នកជំនាញបានអះអាងអោយដឹងថា ពូជសត្វពីងពាងមាន
ពឹសខ្លាំងបំផុតមួយនេះ អាចមានចំនួនដល់ទៅជាង ១០ លានក្បាលឯណោះទូទាំងចក្រ
ភពអង់គ្លេស ហើយវាតែងតែសម្រុកចូលទៅសម្ងំនៅក្នុងផ្ទះ ដើម្បីគេចចេញពីស្ថានភាព
អាកាសធាតុត្រជាក់ ដូច្នេះដើម្បីជាការបង្ការ លោកអ្នកត្រូវបិទបង្អូចអោយជិត នៅពេល
ទទួលទានដំណេកនាពេលយប់ ៕
* ព័ត៌មានស្ទើរតែមិនគួរអោយជឿ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម៖
- ប្រឈមមុខ នឹងការកាត់ផ្តាច់ជើង ក្រោយពីងពាងមានពឹសបំផុត របស់អង់គ្លេសខាំ
- កៅអីការិយាល័យមួយ ស្រាប់តែផ្ទុះឡើង ធ្វើអោយស្រ្តីមា្នក់ រងរបួសជាទម្ងន់
- វីដេអូ និយាយពីគ្រោះធម្មជាតិ ដ៏រន្ធត់មួយ ល្បីបំផុត ក្នុងប្រព័ន្ធ ហ្វេសប៊ុក
- ចម្លែកៗ ៖ មនុស្សពឹងពាងពិតឬ បាននាំគ្នា ផ្អើលមើលយ៉ាងដូច្នេះ?
ប្រែសម្រួល ៖ សំណាង
ប្រភព ៖ ដឹមីរ័រ