CamNews

ប្លែកៗ 

ប្រទះឃើញពីងពាង មានរូបរាង ដូចមុខមាត់មនុស្ស ដឹងអត់ថានៅឯណា?

ហុងកុង ៖ កាលពីពេលថ្មីៗនេះ សត្វពីងពាងចម្លែកមួយប្រភេទ ដែលមានរូបរាងដូចមុខមាត់របស់មនុស្សត្រូវបានគេប្រទះឃើញនៅឯទីក្រុងហុងកុង ពេលបានឃើញភ្លាម អ្នកប្រាកដជាយល់ថា វាគ្រាន់តែជារឿងដែលគេយកមកលេងសើច ប៉ុន្ដែជាក់ស្ដែង វាជាសត្វពីងពាងពិត ។

នៅពេលវីដេអូស្ដីពីសត្វចម្លែកមានរូបរាងដូចមុខមនុស្សនេះ ត្រូវបានបង្ហោះលើអ៊ីនធើរណិត វាក៏ត្រូវបានគេចែករំលែកជាបន្ដបន្ទាប់ ធ្វើឲ្យមានមតិផ្ទុយគ្នាជាច្រើន ដោយអ្នកខ្លះបានជឿ  ថាមានពិត ចំណែកអ្នកខ្លះក៏និយាយថា​ វាគ្រាន់តែជាល្បែងបោកកូនក្មេង ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់បានឃើញអ្នកវិទ្យាសាស្ដ្រ បញ្ចេញប្រតិកម្មបែបណានោះទេ រហូតមកដល់ពេលនេះ ។ ប៉ុន្ដនេះមិនមែនជាលើកទីមួយនោះដែរ ដែលមានគេឃើញសត្វពីងពាងចម្លែកបែបនេះ។​

គួរបញ្ជាក់ឲ្យដឹងថា កាលពីឆ្នាំ ២០១១ ពីងពាងដែលមានរូបរាងដូចមុខមនុស្ស ក៏ត្រូវបានប្រទះឃើញ នៅក្នុងប្រទេសចិន និងអង់គ្លេសផងដែរ ៕



ពីងពាងមានរូបរាងដូចមុខមាត់មនុស្សនៅហុងកុង



ពីងពាងមានរូបរាងដូចមុខមាត់មនុស្សនៅចិន

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ shanghaiist