សត្ចពីងពាង បើនិយាយដល់ពាក្យនេះស្រីៗមួយចំនួនប្រហែលជាព្រឺសំបុរបាត់ទៅហើយជាពិសេស
គឺពេលដែលឃើញមានពីងពាងធំៗនៅក្នុងបន្ទប់ទឹក។ តែសូមក្រលេកមកមើលអាវធំពណ៌មាសភ្លឺ
ខាងក្រោមនេះវិញវាពិតជាស្អាតណាស់មែនទេ? ប្រាកដណាស់តែលោកអ្នកដឹងទេថាអំបោះពណ៌
មាសភ្លឺដែលយកមកត្បាញជាក្រណាត់អាវនេះគឺធ្វើចេញពីអ្វី? ប្រាប់ទៅចុះថាវាគឺចេញពីសូត្រសត្វ
ពីងពាង។
នេះគឺជាស្នាដៃឆ្នៃម៉ូដរបស់អ្នកចេញម៉ូដជនជាតិអង់គ្លេស Simon Peers និង Nicholas Godley អ្នក
ឆ្នៃម៉ូដជនជាតិអាមេរិក។ អ្នកទាំង ២ បានឆ្នៃចេញជាម៉ាស៊ីនទាញយកសូត្រពីកន្ទុយពីងពាងដែល
ផ្អែកលើប្លង់ម៉ាស៊ីនដែលមានតាំងពីជាង ១០០ ឆ្នាំមុនមកម្លេះ។
អាវនេះត្រូវបានគេផលិតចេញពីសូត្រពីងពាងដែលយកចេញពីពីងពាងច្រើនជាង ១ លានក្បាល
ដែលគេបានចាប់មកពីព្រៃជាប្រភេទពីងពាង Golden Orb ហើយពីងពាង ២៣០០០ ក្បាលអាចទាញ
យកសូត្របានត្រឹមតែ ២៨ ក្រាមតែប៉ុណ្ណោះរាល់ពីងពាងដែលបានទាញយកសូត្រហើយត្រូវបានគេ
ព្រលែងចូលទៅក្នុងព្រៃវិញ។ ទោះជាមានការលំបាកយ៉ាងណាក៏វាបានចេញជាលទ្ធផលមួយដ៏គួរ
អោយស្ញប់ស្ញែង។
អាវមួយនេះត្រូវបានគេយកទៅដាក់តាំងពិពណ៌ជាច្រើនកន្លែងហើយអ្នកវាយតម្លៃជាច្រើនបានវាយ
តម្លៃថាប្រសិនបើគេប្រកាសលក់អាវនេះនឹងមានតម្លៃរាប់សិបម៉ឺនដុល្លា។
ដោយ៖ Blank
ប្រភពពី៖ vyperlook