ភ្នំពេញៈ ស្របពេលដែលមានមនុស្សជាច្រើន កំពុងតែមានភាពកក់ក្តៅ ក្នុងការបញ្ចេញ ការ
ស្រលាញ់ ដោយបើកចំហរទៅដល់ ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្ស នៅជុំវិញខ្លួននោះ ស្រាប់
តែតារាចម្រៀងស្រី ស្រស់រាងតូចច្រឡឹង កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បែរជាប្រកាសក្តែងៗ នៅ
លើគេហទំព័រ Facebook របស់នាង ថាថ្ងៃនេះជាថ្ងៃ ដែលនាងកណ្តោចកណ្តែងទៅវិញ។
ខណៈដែលមានតារាជាច្រើន បាននិងកំពុងត្រៀមគម្រោង ក្នុងការជួបជុំមិត្តភក្តិ ក្រុមគ្រួសារ គូ
ស្វាមី ភរិយា និងទទួលបានកាដូជាច្រើន ពីមនុស្សជាទីស្រលាញ់នោះ តារាចម្រៀងម្ចាស់បទ
“ទឹកភ្នែកស្រី ឡង់សេ” កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បែរជាសម្តែង ការក្រៀមក្រំ កណ្តោចកណ្តែង
ប្រៀបដូចជាបក្សីគ្មាន គូនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង នៅថ្ងៃទី១៤
ខែកុម្ភៈ នេះថា សម្រាប់ថ្ងៃទី ១៤ ជាថ្ងៃទិវានៃក្តីស្រលាញ់ ដើម្បីឲ្យមនុស្សគ្រប់រូប បានសម្តែង
ការស្រលាញ់ ទៅឲ្យមនុស្សដែល យើងស្រលាញ់។
តែដោយឡែក តារាចម្រៀងស្រីរូបនេះ បែរជាប្រាប់ដល់ Fan ក្នុង Facebook របស់នាងថានៅ
ថ្ងៃនេះ នាង “ពិតជាកណ្តោចកណ្តែងណាស់” ការថ្លែងបែបនេះ ហាក់បីដូចជាទិវា នៃក្តីស្រលាញ់
នេះវា មិនមាន អត្ថន័យសម្រាប់នាងប្រៀបដូចជា នាងកំពុងតែ កំព្រាឯកកោតែម្នាក់ ឯងគ្មានគូ
កៀកក្នើយឬក៏មាន មនុស្ស ជាទីស្រលាញ់ នៅជុំវិញខ្លួននាងទាល់តែសោះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល