CamNews

តារា 

យ៉ុង ច័ន្ទ​កណ្ណិកា ទម្លាយ​រូប​ថត មាន​ផ្ទៃ​ពោះ​ជាង​៣​ខែ ក្រោយ​រៀប​ការ​​បាន​២​ឆ្នាំ

(ភ្នំពេញ)៖ ក្រោយពីភ្ជាប់ចំណងស្នេហា និងប្រើពេលស្វែងមើលចិត្តគ្នា អស់មួយសន្ទុះធំមក ​តារាចម្រៀង និងជាពិធីការិនី​ អ្នកនាង យ៉ុង ច័ន្ទ​កណ្ណិកា កាលពីអំឡុងចុងឆ្នាំ២០១៤ បានសម្រេច​ចិ​ត្តបញ្ចប់ភាពក្រមុំ ដោយរៀបចំអាពាហ៍ពិពាហ៍ជាផ្លួវការ ជាមួយស្វាមី​ឈ្មោះ​ ចាន់ ចំណាន ជា​មន្ត្រីបម្រើការងារ នៅក្រសួងមហាផ្ទៃ ហើយរហូតមកទល់ពេល​បច្ចុប្បន្ន នាង​ទើ​បតែ​ទម្លាយរូប​ភាព នៃការពពោះកូនក្នុងផ្ទៃ ជាលើកដំបូង។

អតីតតារាស្រី​អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់នាង កា​លពីថ្មី​ៗ​នេះ ការបង្ហោះចែករំលែកនូវរូបភាពមួយសន្លឹក បង្ហាញឲ្យឃើញថា តារារូបនេះកំពុងតែព​ពោះ​ កូនក្នុងផ្ទៃ ហើយក៏ជិតក្លាយជាម្តាយ របស់គេទៀតផង។ ទន្ទឹមគ្នានឹងការបង្ហោះរូបថត បង្អួតភ្នែកមហាជនថា ខ្លួនកំពុងមានផ្ទៃពោះពីសំណាក់អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា នេះ​ដែរ បានធ្វើឲ្យទស្សនិកជនជាច្រើន ហាក់ភ្ញាក់ផ្អើល ព្រោះកន្លងមកនាងមិនធ្លាប់បង្ហើប​ប្រាប់ ពីគោលបំណង​នៃការចង់បានកូន​ នៅឡើយទេ។ យ៉ាងណាមិញភ្លាមៗនេះ ក៏មានការផ្ញើរសួរនាំ និងការអបអរជូនពរ នាងផងដែរ។

អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា នៅរសៀលថ្ងៃទី១៩ខែតុលាឆ្នាំ២០១៦នេះ មិនអាចទំនាក់ទំនង ដើ​ម្បីធ្វើការសួរនាំបន្ថែម ពីរឿងមានផ្ទៃពោះនេះ បាននៅឡើយទេ​។ ​

សូមបញ្ជាក់ថា គិតមកទល់ពេលនេះ គឺមានរយៈពេល២ឆ្នាំហើយ ដែលអ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានរៀបអាពាហ៍ពិពាហ៍ ជាមួយស្វាមីជាមន្ត្រីបម្រើការងារ នៅក្រសួងមហា​ផ្ទៃ ។ មិនតែប៉ុណ្ណោះ​ ជានិច្ចកាល គេតែងសង្កេតឃើញគូស្នេហ៍មួយគូនេះ បង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែម​ជា​មួយគ្នាប្រៀប ដូចជាទឹកឃ្មុំ ស្របពេល​ដែលបច្ចុប្បន្ន គូស្វាមី-ភរិយារបស់ពួកគេ ក៏កំពុងត្រៀម​ខ្លួ​ន​ធ្វើជាឪ​ពុក-ម្តាយគេ ផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង