ព័ត៌មានកីឡា៖ រដូវកាលថ្មីកំពុងខិតជិតចូលមកដល់ បណ្ដាក្រុមផ្សេងៗកំពុងតែច្រួលច្របល់នឹងទីផ្សារដោះដូរកីឡាករ ប៉ុន្ដែចំពោះ liverpool វិញមិនបានដូច្នោះឡើយ ដោយកីឡាកររបស់ខ្លួនធ្វើការបដិសេធនិង គម្រោងរបស់ក្រុម មិនព្រមចុះហត្ថលេខាលើក្រដាសថ្មីនោះទេ។
ខ្សែបម្រើរការពារ liverpool កីឡាករ Raheem Sterling មួយរយៈនេះមិនមានអារម្មណ៍រីករាយក្នុងចិត្ដ ឡើយ មូលហេតុក្រុមយល់ព្រមបន្ដអាយុកាលខ្លួន ៥ ឆ្នាំទៀតក្នុងតម្លៃប្រាក់ខែដដែល ដោយឡែកកីឡាករសង្ឃឹមថា ក្រុមនិងយល់ព្រមតម្លើងបា្រក់ខែ ឲ្យខ្លួនតាមដែលធ្លាប់សុំកន្លងមក គឺ ៧០០០០ ផោនក្នុងមួយសប្ដាហ៍ ស្របពេលប្រាក់ខែបច្ចុប្បន្ន បានត្រឹមតែ ២៥០០០ ផោនប៉ុណ្ណោះ។ កាលលើកឡើងដូច្នោះ ក្រុមមិនទាន់មានដំណោះស្រាយអ្វីនឹងឆ្លើយតបនៅឡើយទេ ហើយកីឡាករ ក៏មិនទាន់នឹងសម្រេចចិត្ដត្រូវ ដាក់ចុងប៊ិចលើកិច្ចកុងត្រាថ្មី នោះផងដែរ ដរាបណាសេចក្ដីត្រូវការខ្លួនមិនបានសម្រេច។
តាមការសម្លឹងមើលឃើញនៅពេលនេះ Liverpool ប្រហែលជាត្រូវបាត់បង់ កីឡាករវ័យ ២០ រួបនេះទៀតហើយ បើស្របពេលនោះដែរ Real Madrid ក៏មានចំណាប់អារម្មណ៍ និងសមត្ថភាពរបស់ កីឡាករផងទៀតនោះ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast