CamNews

កីឡាអន្តរជាតិ 

Liverpool ត្រូវ​ការ ៣​ពិន្ទុ​រាត្រី​នេះ ពេល​ជួប​ក្រុម​ភ្ញៀវ Stoke City ដើម្បី​ឡើង​ទៅ​កាន់​លេខ​២ វិញ

(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool ត្រូវបាន ៣ពិន្ទុបន្ថែមរាត្រីនេះដាច់ខាត ដើម្បីរំដោះចេញពីចំណាត់ ថ្នាក់លេខ៣ ឡើងទៅកាន់តំណែងលេខ២ នៃ Premier League វិញ ពេលទទួលស្វាគមន៍ក្រុមភ្ញៀវ Stoke City ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ ១២នោះ។

ក្រុមរបស់លោក Jurgen Klopp បានបាត់បង់ពីលេខ២ មកកាន់លេខ៣វិញ យប់មិញនេះ បន្ទាប់ពីក្រុម Manchester City រកបាន៣ពិន្ទុពេញ ពេលបំបាក់ម្ចាស់ផ្ទះ Hull City ៣-0 ដាច់ រកបានពិន្ទុសរុបរហូតដល់ទៅ ៣៩ គ្រាដែល Liverpool ទើបតែរកបាន ៣៧ពិន្ទុ តែប្រសិនបើឈ្នះ Stoke City រាត្រីនេះវិញ ទើបអាចឡើងទៅកាន់តំណែងលេខ២ បណ្តោះអាសន្នវិញ ក្នុងសប្តាហ៍ទី១៨ ជើងទី១។

Liverpool កំពុងតែឡើងជើងខ្លាំងគួរឲ្យកត់សម្គាល់ បើទោះបីជាកីឡាករប្រេស៊ីល Coutinho កំពុងសម្រាកព្យាបាល របួសក៏ដោយ ហើយប្រវត្តិជួបគ្នា៤ប្រកួតចុងក្រោយនៅពហុកីឡដ្ឋាន Anfield ក្រុមហង្សក្រហមលេងចាញ់ Stoke City តែម្តងគត់ដោយលទ្ធផលទាំងប្រផិតប្រផើយ ១-0 ក្រៅពីនោះឈ្នះទាំងអស់ សូម្បីតែស្មើក៏គ្មានដែរ។

Liverpool បានយកឈ្នះម្ចាស់ផ្ទះ Everton ១-០ នៅនាទីទីចុងម៉ោង ដោយកីឡាករ Sadio Mane ខណៈដែល Stoke City អាចរកបានត្រឹមតែ ១ពិន្ទុពេលលេងស្មើទល់នឹងក្រុមភ្ញៀវ Leicester City ដែលជាក្រុមការពារតំណែង ជើងឯកនោះ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Liverpool