CamNews

តារា 

រំភើបហួស! ក្រោយបានលឺសម្តីពិតចេញពីបេះដូងរបស់នាង Margie ទៅកាន់មិត្តដិតនាង Kimberly !

ព័ត៌មានកំសាន្ត ៖ ក្រោយពីឪពុករបស់នាង Kimberly បានបាត់បង់ជិវិតទៅ តារាសម្តែងស្រីនាង Margie ដែលជាមិត្តជិតដិតរបស់នាង Kimberly បានចូលរួមរំលែកការសោកស្តាយ និងកំដរមិត្តភក្តិ ដើម្បីផ្តល់ជាកម្លាំងចិត្តថែមទៀតផង ។ 

មិនត្រឹមតែសម្តែងការសោកស្តាយដោយផ្ទាល់នោះទេ តារាសម្តែងសក់ខ្លី នាង Margie ក៏បានបង្ហោះរូបថតមួយសន្លឹកដែលបានថតជុំគ្នាជាមួយនិងឪពុកនាង Kimberly, នាង Margie ព្រមទាំង Yaya ម្នាក់ទៀត ហើយអ្នកទាំង ៣ ត្រូវបានមហាជនដឹងថា គឺជាមិត្តជិតដិតនឹងគ្នាតាំងពីយូរណាស់មកហើយ (Best friend) ហើយនៅក្នុងរូបថតនោះភ្ជាប់មកជាមួយនិងចំណងជើងថា "ខ្ញុំចាំបានថាខ្ញុំមានការយល់ច្រឡំបន្តិចនៅពេលដែលខ្ញុំបានឃើញគាត់នៅយប់នោះ មិនត្រឹមតែប៉ុណ្ណោះទេ យើងថែមទាំងរាំនៅទល់មុខគ្នាថែមទៀតផង ។ ក្រោយមកយើងទាំងអស់គ្នាបានចូលមកថតរូប និងនិយាយលេងជាមួយគ្នាដូចជាគ្រួសារតែមួយ ។ វាគឺជាយប់ដ៏អស្ចារ្យខ្លាំងណាស់នៅពេលនោះ ខ្ញុំនឹងចងចាំរឿងល្អៗទាំងនេះក្នុងចិត្ត​នឹងគ្មានថ្ងៃបំភ្លេចឡើយ ។ លោកពូគឺជាឪពុកដ៏ប្រពៃម្នាក់ ហើយវាក៏ជារឿងសោកសៅយ៉ាងខ្លាំង ដែលលោកពូបានលាចាកលោកនេះដោយគ្មានថ្ងៃវិលត្រលប់មកវិញ ។ ជាចុងក្រោយ សូមចូលរួមមរណទុក្ខរបស់ខ្ញុំទៅ Kimberly និងគ្រួសាររបស់នាងចំពោះការបាត់បង់ឪពុកគួរគោរពនិង ដ៏ប្រពៃណីរបស់នាង ។"

-ចុចអាន ៖ សង្សារកម្ររកបាន! Mark prin កំដរ នាង Kimberly ខូចចិត្តរហូតស្អិតបេះមិនចេញ ខណៈពេលដែលប៉ានាងទើបតែទទួលមរណៈ





 

 

ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Yaya Margie Mint