ព័ត៌មានអន្តរជាតិ ៖ ប្រទេសឥណ្ឌា ប្រកាសអាសន្នភ្លាមៗ ទាក់ទិនទៅនឹងសន្តិសុខ ថ្នាក់ជាតិ ក្រោយពី មានសេចក្តីប្រកាស ពីក្រុមឧទ្ទាម អាល់កៃដា ក្នុងការបំបែកខ្លួន ពង្រឹកឥទ្ធិពល ដោយបង្កើតសាខាថ្មី របស់ខ្លួន នៅក្នុងប្រទេស មួយនេះ ។
ទំព័រសារព័ត៌មានដដែល ប៊ីប៊ីស៊ី អោយដឹងថា ការលើកឡើង ដោយមានការប្រកាសខ្លួន ថានឹងបង្កើត សាខានៅក្នុងប្រទេស ឥណ្ឌា ត្រូវបានគេមើលឃើញ និង ដឹង តាមរយៈខ្សែអាថ៍ វីដេអូ ពីសំណាក់មេដឹក នាំអាល់កៃដា លោក Ayman al-Zawahiri "ក្រុមអាល់កៃដា នឹងពង្រីកវត្តមាន របស់ខ្លួន ដោយបង្កើតសា ខាចូលទៅក្នុងឧបទ្វីប ឥណ្ឌា ក្នុងគោលបំណង លើកទង់ជ័យ ក្រុមឧទ្ទាម ជីហាត់ នៅក្នុងតំបន់អាស៊ី ភាគខាងត្បូង " ។ ខ្សែអាថ៍វីដេអូ រយៈពេល ៥៥ នាទី បង្ហោះនៅតាមប្រព័ន្ធអនឡាញ លោក Zawahiri បានសន្យាជាមួយនឹងភក្កីភាពសាជាថ្មី ចំពោះមេដឹកនាំ តាលីបង់ លោក Mullah Omar ។
រដ្ឋមន្រ្តីជាន់ខ្ពស់ ប្រទេស ឥណ្ឌា លោក Rajnath Singh បានជួបពិភាក្សា ជាមួយនឹង ក្រុមមន្រ្តីជាន់ខ្ពស់ ចារកម្ម ស្តីអំពីវិធានការសន្តិសុខថ្មី នឹងមានការសង្ខេបជូន បេក្ខភាព នាយករដ្ឋមន្រ្តី ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី