យ៉ាងហោចណាស់ មានប្រជាពលរដ្ឋ ៥ នាក់ ( ស្ត្រី ៤ នាក់ ) នៅសហគមន៍ថ្មគោល ជាប់នឹង
ព្រលានយន្តហោះ ដែលប្រឈមនឹងការបណ្តេញចេញពីលំនៅដ្ឋាន ត្រូវបានអាជ្ញាធរ ចាប់ខ្លួន
ដល់ក្នុងផ្ទះ នៅព្រឹកព្រលឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២។ ប្រជាពលរដ្ឋទាំងនោះ ត្រូវបាននាំ
ខ្លួនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋចំនួន ១៨២ គ្រួសារ នៅជាប់ព្រលានយន្តហោះ កាលពីរសៀលថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ
២០១២ បានសរសេរអក្សរ នៅលើដំបូលផ្ទះរបស់ខ្លួន "SOS" (ជួយពួកយើងផង) និងមានការបិត
រូបលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក លើដំបូលស័ង្កសី ឲ្យជួយដល់ពួកគេផង
ដែរ។
កន្លងមក ប្រជាពលរដ្ឋសហគមន៍ថ្មគោល នៅជាប់ព្រលានយន្តហោះ បាននាំគ្នាចូលរួមជាមួយ
នឹងអ្នកភូមិបឹងកក់ និងអ្នកបុរីកីឡា ដើម្បីសុំអន្តរាគមន៍ពីលោក អូបាម៉ា ឲ្យជួយក្នុងបញ្ហាដីធ្លី
នៅមុខស្ថានទូតអាមេរិក ប្រចាំកម្ពុជា ដើម្បីស្វែងរកអន្តរាគមន៍។
ក្រុមអ្នកភូមិជាង ១០០ គ្រួសារ នៅជាប់នឹងរបងព្រលានយន្តហោះ ប៉ែកចំហៀងខាងលិចនោះ
ត្រូវបានអាជ្ញាធរតម្រូវឲ្យរុះរើលំនៅដ្ឋានចេញ។ ប៉ុន្តែអ្នកភូមិ ចង់បានសំណងសមរម្យ៕
ដោយ ៖ សីហា
ប្រភព ៖ CN/CEN