CamNews

តារា 

កញ្ញា ឌី សូនីតា បញ្ចេញប្រតិកម្មខ្លាំងៗក្រោយបរទេសកាត់ចោលប្លង់ជាច្រើនដែលនាងបានថត !

ព័ត៌មានកំសាន្ត ៖ តារាសម្តែងតួកាចស្ទើរគ្រប់រឿង កញ្ញា ឌី សូនីតា កំពុងតែទទួលរងនូវការខូចចិត្តស្ទើរទប់ទឹកភ្នែកមិនជាប់ព្រោះពេល ដែលចូលរួមសម្តែងរឿង "First they killed my father" ត្រូវបានគេកាត់ឈុតដែលបានសម្តែងជាង ១០ ប្លង់មកសល់ត្រឹមតែមួយប្លង់ប៉ុណ្ណោះ ។ 

ជាងនេះទៅទៀត នៅក្នុងរឿងដែលដឹកនាំសម្តែងដោយ អ្នកស្រី Angelina Jolie គឺ កញ្ញា ឌី សូនីតា រូបនាងខិតខំលះបង់អស់ពីកម្លាំងកាយចិត្តហើយថែមទាំងសុខចិត្តកាត់សក់ ខ្លីពិតៗ ប៉ុន្តែរូបនាងបែរជាមិនបានទទួលនូវអ្វីដែលរូបនាងខិតខំលះបង់ទាល់តែសោះ ។ 

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ កញ្ញា ឌី សូនីតា ក៏នៅតែមានមោទនភាពដដែល ព្រោះរូបនាងបានចូលរួមសម្តែងក្នុងរឿងបែបប្រវត្តិសាស្រ្តរបស់ខ្មែរយើង ដើម្បីយកទៅបង្ហាញឲ្យពិភពលោកបានស្គាល់ ។ ជាងចុងក្រោយក៏សូមអរគុណដល់តារាហូលីវូដ អ្នកស្រី Angelina Jolie ដែលខិតខំប្រឹងប្រែង និងបង្ហាញការយកចិត្តទុកដាក់ចំពោះការឈឺចាប់របស់ប្រជាជនខ្មែរ កាលពីសម័យនោះ ៕







ដោយ​ ៖ គន្ធា


ប្រភព ៖ FB


Tags: Angelina Jolie Dy sonita