ភ្នំពេញៈ កញ្ញា យ៉ុង ច័ន្ទកណ្ណិកា កន្លងមក ធ្លាប់បានជួបប្រទះ ស្នេហាប្រះស្រាំ មិនសម
ប្រកប ជាមួយបុរស អាណិកជនរស់នៅ ក្រៅប្រទេសម្ដង រួចមកហើយ ។ ពេលនោះគេ
សង្កេតឃើញថា នាងសម្តែងភាពសោកសៅ ត្រឹមតែមួយរយៈពេលខ្លី ប៉ុណ្ណោះ ហើយថ្មីៗ
នេះ គេសង្កេតឃើញនាង បង្អួតភាពស្និទ្ធស្នាលផ្អែមល្ហែម ប្រៀបដូចទឹកឃ្មុំ ជាមួយបុរស
វ័យ ជាង ៣០ ឆ្នាំម្នាក់ នៅលើ Facebook បង្កឲ្យមិត្តភក្តិ ក្នុងបណ្ដាញមួយនេះ សម្ដែង
អារម្មណ៍ភ្ញាក់ផ្អើល យ៉ាងខ្លាង។
មិនតែប៉ុណ្ណោះគេ ឧស្សាហ៍ឃើញ តារាចម្រៀង ស្រីល្បីឈ្មោះ នៅក្រៅប្រទេស កញ្ញា យ៉ុង
ច័ន្ទកណ្ណិកា បណ្តើរកៀកកើយ បុរសរូបសង្ហាប្លែកមុខម្នាក់នេះ ចូលរួមស្ទើរគ្រប់ កម្មវិធី
បង្ហាញ ភាពសិ្នទ្ធស្នាលប្រៀប ដូចជាគូស្នេហ៍ថ្មោងថ្មី។ តែកន្លងមកត្រូវ បានតារាស្រីរូបនេះ
ចេញមុខអះអាងថា រវាងពួកគេទាំងពីរនាក់ គ្មានទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយគ្នានោះ
ទេ គ្រាន់តែរាប់អានគ្នា ត្រឹមជាមិត្តភក្តិប៉ុណ្ណោះ។
អ្វីដែលជាការអះអាង ចេញពីម៉ាត់ របស់តារាចម្រៀងសំឡេង ផ្អែមស្រទន់ យ៉ុង ច័ន្ទកណ្ណិកា
បានធ្វើឲ្យទស្សនិកជនជាច្រើនមិនបានជឿជាក់ឡើយ ដោយសារតែទង្វើ និងភាពស្និទ្ធស្នាល
ស្តែងឲ្យឃើញថា ទំនាក់ទំនងរវាងពួកគេ មិនត្រឹមតែជាមិត្តភក្តិនោះទេ ផ្ទុយទៅវិញពួកគេ គឺ
ជាគូស្នេហ៍ជាមួយគ្នា យ៉ាងច្បាស់ក្រឡែត ។ ពេលនេះអ្វីដែលធ្វើឲ្យគេ កាន់តែជឿជាក់ខ្លាំង
នោះ គឺក្នុងមួយរយៈពេលក្រោយនេះ គេឃើញនាងបង្ហោះរូបថត និងសរសេរពាក្យផ្អែមល្ហែម
ផ្តោះផ្តងគ្នាទៅវិញទៅមក លើបណ្តាញ ទំនាក់ទំនងសង្គម Facebook ទៀតផង ។
ក្នុងនោះម្ចាស់បទ "ទឹកភ្នែកស្រីឡង់សេ" យ៉ុង ច័ន្ទកណ្ណិកា បានសរសេរពាក្យពេចន៍ស្នេហា
ជា ភាសាអង់គ្លេសថា "To day ort sabay chet te coz my HB tov tver ka chhgay pi nhom
miss kot nas worry hery ah nit teat coz kot hot nas . good luck na take care . wait b at
home" ដែលប្រែសម្រួល ជាភាសាខ្មែរថា "ថ្ងៃនេះខ្ញុំមិន សប្បាយចិត្តទេ ព្រោះថា HB ទៅធ្វើ
ការឆ្ងាយពីខ្ញុំ នឹកគាត់ណាស់ បារម្ភ ហើយអាណិតគាត់ ព្រោះគាត់ហត់ណាស់..សំណាងល្អ
ថែខ្លួន.." ហើយពាក្យសំដី ចុងក្រោយ ដែលមានអត្ថន័យនោះគឺ "រង់ចាំបងនៅផ្ទះ"។
បើតាមពាក្យ សំដីទាំងអស់នេះ បានធ្វើឲ្យ អ្នកនិយមលេងបណ្តាញ ទំនាក់ទំនង សង្គមមួយ
នេះ មានការភ្ញាក់ផ្អើល ថែមទៀតផង ថានាងនិងសង្សារ រស់នៅលើផ្ទះតែមួយ បានជានាង
ហ៊ាន ព្រលយពាក្យថា រង់ចាំប្រុសកំពូល ស្នេហ៍នៅផ្ទះនោះ ។ ម្យ៉ាងទៀតនៅក្នុងខ្លឹមសារ នៃ
ប្រយោគនេះ បានន័យថា យ៉ុង ច័ន្ទកណ្ណិកា បានហៅបុរស កំពូលស្នេហ៍ ថាជាប្ដីពេញៗមាត់
ប្រកបដោយ ការយល់ចិត្តខ្ពស់ វាគឺជាតឹកតាងមួយបង្ហាញ យ៉ាងច្បាស់ថា យ៉ុង ច័ន្ទកណ្ណិកា
មានប្ដីរួចទៅហើយ ព្រោះពាក្យថា HB បានន័យថា Husband គឺជាប្ដី ឬជាស្វាមី។
ពាក់ព័ន្ធនឹង ការសរសេរ បែបនេះ LookingTODAY បានព្យាយាមទាក់ទង ទៅលេខទូរស័ព្ទ
ដែល កញ្ញា យ៉ុង ច័ន្ទកណ្ណិកា ធ្លាប់ប្រើ ដើម្បីឲ្យនាងបកស្រាយ ជុំវិញព័ត៌មាននេះ តែមិនបាន
សម្រេច៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល