(អាមេរិក)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ដែលពិធីការិនីវ័យ៤០ឆ្នាំម្នាក់ គឺនាង Chelsea Handler ប្រកាសថា នាងត្រូវតារាចម្រៀងប្រុសវ័យក្មេង Justin Bieber បញ្ចេញចរឹតចង់ញ៉ែនាង ដែលវាពិតជាមិនងាយស្រួលឡើយ។ Chelsea លើកឡើងថា នាងពិតជាស្អប់វិធី ដែល Justin ធ្វើជាមួយនាងណាស់ បើទោះបីជានាងធ្លាប់បាន ជួបសម្ភាសន៍ជាមួយតារាប្រុសវ័យ២១ឆ្នាំនេះ តាំងពីគេ នៅក្មេងក៏ដោយ គឺពេលនោះ Justin មានអាយុ១៥ឆ្នាំប៉ុណ្ណោះ កាលពីឆ្នាំ២០០៩។
ប្រហែលនេះជាចរឹតគាត់ ដែលតែងតែធ្វើជាមួយមនុស្សគ្រប់គ្នា ហើយមើលទៅ? ហើយជាចំណោទសួរ Chelsea លើកឡើងថា តើ Justin ពិតជាស្រឡាញ់នាងឬ? វាមិនអាចទេ ដែលនាងមានចំណុចអ្វីទាក់ទាញ ឲ្យក្មេងមកស្រឡាញ់នោះ? ប៉ុន្តែយ៉ាងណាក៏ Chelsea និយាយថា ទង្វើរបស់តារាចម្រៀងប្រុសវ័យក្មេងនេះ ពិបាកនឹងទទួលយកណាស់ ព្រោះគេមិនគួរធ្វើលែបខាយមកលើនាង ដែលមានវ័យចាស់ជាងខ្លួន នៅក្នុងកម្មវិធីទូរទស្សន៍ ដូច្នេះឡើយ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី