(អាមេរិក)៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Wall Street Journal បានឲ្យដឹងថា ក្រុមហ៊ុន Apple បាននិងកំពុងតែចរចាទិញក្រុមហ៊ុនផ្ដល់សេវាកម្មតន្ត្រី Tidal របស់កំពូលតារាចម្រៀង Jay Z និងត្រូវជាប្តីរបស់នាង Beyoncé។
ពេលលេចឮព័ត៌មាននេះដំបូង គេពុំបានដឹងថា ក្រុមហ៊ុន Apple ចរចាទិញក្នុងតម្លៃប៉ុន្មាននោះទេ ប៉ុន្តែនៅពេលនេះ ក្រុមអ្នកវិភាគបានលើកឡើងថា ក្រុមហ៊ុន Apple ហ៊ានជះលុយ ៥០០លានដុល្លារអាមេរិក ដើម្បីទិញ Tidal ដែលតួលេខនេះច្រើនជាង ៩ដងដែល Jay Z ចំណាយទៅលើ Tidal កាលពីឆ្នាំ២០១៥។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន Apple បានចំណាយលុយ ៣ពាន់លានដុល្លារអាមេរិក ទិញក្រុមហ៊ុន Beats របស់កំពូលតារាចម្រៀងរ៉េប Dr. Dre៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង