CamNews

តារា 

លី តាវ​ហួរ រង​​ការ​​រិះ​​គន់ បន្ទាប់​​ពី​​ចំណាយ​​ប្រាក់​ ២០០​​លាន​​ដុល្លារ​​ហុង​កុង ទិញ​​ផ្ទះ​​.....

(ចិន)៖ លោក Andy Lau ដែលទស្សនិកជនខ្មែរស្គាល់ថា ជាលោក លីតាវហួរ តារាសម្តែងហុងកុង ពេលនេះ លោកបានរងការរិះគន់ បន្ទាប់ពីលោកទិញផ្ទះដ៏ស្កឹម ស្កៃមួយ ជាកាដូឲ្យកូនស្រី ដែលមានតម្លៃដល់ទៅ ២០០លានដុល្លារឯណោះ។

មិនត្រឹមតែប៉ុណ្ណឹងទេ Andy Lau បានទិញឧទ្ធម្ភាគចក្រ មួយគ្រឿងទៀត តម្លៃស្មើនឹងផ្ទះដ៏ធំនោះដែរ ដើម្បីធ្វើដំណើរជាលក្ខណៈឯកជន ជាមួយគ្រួសារ។ Andy Lau មានកូនស្រីម្នាក់ ឈ្មោះ Hanna អាយុ៤ឆ្នាំ និងបានចូលរៀន នៅសាលាដ៏ល្អដែរ តែលោកបានស្នើទៅ ខាងសាលាដែលកូនស្រីកំពុងរៀន សុំឲ្យកូនអាចចេញមុនម៉ោង១៥នាទី ជារៀងរាល់ថ្ងៃ ជៀសវាងពេលកូនសិស្ស ចេញមកនៅម៉ោងធម្មតា មានសភាពរញ៉េរញ៉ៃ។

ម្យ៉ាងទៀត តារាសម្តែងដ៏ល្បីរូបនេះ ត្រូវបានមហាជនចាប់អារម្មណ៍ ថា គាត់តែងធ្វើខ្លួនដាច់ឆ្ងាយពីគេ ដូចជាទៅណាមកណា ក៏មានអង្គរក្សការពារជានិច្ច៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Int news,  Breaking news,  World news,  Unt news,  Hot news,  China,  Beijing,  Hong Kong,  Andy Lau