CamNews

តារា 

សប្បាយមើលទៀតហើយ! Nadech និងYaya សម្តែងរឿងថ្មីជាមួយគ្នា ហើយបើបានអ្នកណាជាអ្នកដឹកនាំទៀត បានញាក់សាច់

ព័ត៌មានកំសាន្ត ៖ សាច់រឿងថ្មីដែលបានចាប់ផ្តើមថតតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ គឺរឿង "The Crown Princess" ឬ អាចហៅជាភាសាខ្មែរថារឿង "លិខិតស្នេហ៍" ដែលនៅក្នុងនោះតម្រូវឲ្យគូស្នេហ៍ដែលសាកសមនឹងគ្នាបំផុតគឺ លោក Nadech kugimiya និងនាង Yaya urassaya គឺជាតួឯកនៅក្នុងរឿងភាគថៃមួយនេះ ។ 

ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៏ជាងនេះទៅទៀត ខ្សែភាពយន្តភាគនេះគឺត្រូវផលិត និងដឹកនាំដោយផ្ទាល់ពីតារាល្បីជើងចាស់មួយដួង និងត្រូវជាតារាស្រីសំណព្វចិត្តរបស់គូស្នេហ៍មួយគូនេះតែម្តង គឺនាង Anne Thongprasom ។ ហើយសាច់រឿងដ៏ល្អឯកមួយនេះនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ ។ 

ដោយយោងតាមកាប្រលូកក្នុងវិស័យសិល្បៈប្រមាណជាជាង ២០ ឆ្នាំមកនេះ ក្រុមអ្នកគាំទ្រជឿជាក់យ៉ាងមុតមាំថា សាច់រឿងដែលដឹកនាំសម្តែងដោយស្នាដៃរបស់នាង Anne Thongprasom ផ្ទាល់ប្រាកដជាល្អមើល និងត្រជាក់ភ្នែកសម្រាប់ទស្សនិកជនជាមិនខានឡើយ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Anne Thongprasom Nadech Yaya