CamNews

ភាពយន្ត 

ផលិតកម្ម សាន់ដេ ក្រុងពាលីរឿងថ្មី “ព្រាយក្បាលប្រាំបី”

ភ្នំពេញៈផលិតកម្មសាន់ដេ បន្ទាប់ពីផលិតបទចម្រៀង ដើម្បីបម្រើអារម្មណ៍ទស្សនិកជន ក៏ដូចជា
ផលិតជាខ្សែភាពយន្ដ ដាក់បញ្ចាំងយ៉ាងជោគជ័យ ហើយនោះ នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ
២០១៣នេះ ផលិតកម្ម ដែលមានទីតាំងស្ថិតនៅម្ដុំផ្លូវបំបែកច្រមុះជ្រូក ស្ទឹងមានជ័យ បានសម្រេច
ចិត្ត បើកពិធីក្រុងពាលីរឿងថ្មីមួយបន្ថែមទៀត មានចំណងជើងថា “ព្រាយក្បាលប្រាំបី” ។

ខ្សែភាពយន្ដថ្មីខ្នាតធំ ដែលផលិតកម្មគ្រោងនឹងថត ក្នុងពេលខាងមុខនេះ ក៏មិនខុសពីខ្សែភាពយន្ដ
មុនៗដែរ ពោលគឺផលិតកម្ម បានយកតារាចម្រៀង ទាំងអស់ មកសម្ដែង ហើយត្រូវបានគេដឹងថា
ជាវណ្ណកម្មទី៤របស់ផលិតកម្ម ក្នុងឆ្នាំ២០១៣នេះ ។

ក្នុងពិធីក្រុងពាលីតាមបែបព្រះពុទ្ធសាសនា កាលពីរសៀលថ្ងៃទី១១ កក្កដា គេសង្កេតឃើញមាន
ការចូលរួមពីតារាចម្រៀង ដែលត្រូវសម្ដែង នៅក្នុងខ្សែភាពយន្ដនេះ មានដូចជា លោក ខេមរៈ សិរី
មន្ដ កញ្ញា សុខ ពិសី អ្នកនាង សុខ ស្រីនាង កញ្ញា អ៊ីវ៉ា លោក ឆាយ វីរៈយុទ្ធ លោក ខាន់ ជែមស៍
លោក ជុំ លីណូ លោក ប៊ុនស័ក្ដិ កញ្ញា យូរី កញ្ញា លីនដា អ្នកនាង ស្វែង សុជាតា និងតារាចម្រៀង
ប្រុសស្រី ល្បីៗជាច្រើនទៀត ។

លោក ខេមរៈ ភារុណ អ្នកចាត់ការទូរទៅ ប្រចាំផលិតកម្មសាន់ដេ បានថ្លែងឲ្យដឹងនៅក្នុងពិធីក្រុង
ពាលីនោះថា ខ្សែភាពយន្ដរឿង “ព្រាយក្បាលប្រាំបី” ប្រហែលជាត្រូវ ចំណាយពេលថតរយៈពេល
៤ខែ និងមានទីតាំងថត នៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែមានឈុតខ្លះអាចតម្រូវពិចារណាឲ្យចេញទៅ
ថត នៅក្រៅប្រទេស ក៏មានដែរ តែហាក់មិនទាន់ច្បាស់លាស់ ។ លោកបន្ដថា គម្រោងនៅក្នុងការ
ចំណាយទុនថតខ្សែភាពយន្ដនេះ គឺនៅមិនទាន់ដឹងជាក់លាក់នៅឡើយទេ ព្រោះយើងគិតទៅលើ
ស្ថានភាពជាក់ស្ដែង ។

លោក ខេមរៈ ភារុណ បានបន្ដទៀតថា មូលហេតុដែលផលិតកម្មបន្ដផលិតខ្សែភាពយន្ដ បែបខ្មោច
ព្រាយ បិសាច គឺដោយសារផលិតកម្មមើលឃើញថា ទីផ្សារនៅក្នុងការគាំទ្រ ខ្សែភាពយន្ដប្រភេទ
នេះ គឺនៅមានលក្ខណៈច្រើននៅឡើយ ហើយមហាជននៅតែចូលចិត្តទស្សនា រឿងបែប ភ័យរន្ធត់
តក់ស្លត់ ខណៈដែលផលិតកម្ម ក៏ធ្លាប់មានបទពិសោធន៍ក្នុងការថតភាពយន្ដបែបនេះ ចំនួន ៣រឿង
មកហើយដែរ។

លោក ខេមរៈ ភារុណ បញ្ជាក់ថា តួឯកប្រុសនៅក្នុងរឿង “ព្រាយក្បាលប្រាំបី” គឺខាងផលិតកម្ម បាន
ជ្រើសរើសតារាចម្រៀង ខេមរៈ សិរីមន្ដ ចំណែកតួឯកស្រីតម្រូវ ទៅលើកញ្ញា សុខ ពិសី ចំណែកតារា
ចម្រៀងជាច្រើនទៀត ក៏មានតំណែងជាតួសំខាន់ៗក្នុងខ្សែភាពយន្ដនេះផងដែរ។ លោកសង្ឃឹមយ៉ាង
មុតមាំថា នឹងទទួលបាននូវការគាំទ្រពីសំណាក់ទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ ព្រោះផលិតកម្ម នឹង
សម្រិតសម្រាំងឡើង មិនឲ្យទស្សនិកជនខកបំណងឡើយ ខណៈរឿងមុនៗ ក៏ទទួលបានជោគជ័យ
យ៉ា់ងសន្ធឹកសន្ធាប់ ។

គួរបញ្ជាក់ថា រឿង “ព្រាយក្បាលប្រាំបី” ជាវណ្ណកម្មទី៤ របស់ផលិតកម្មសាន់ដេ ខណៈរឿងមុនៗ
មានដូចជា អង្គុលីមា, ព្រាយដែកគោល និងរឿងវិញ្ញាណបិសាចជញ្ជក់ឈាម ។ ខ្សែភាពយន្ដនេះ នឹងត្រៀមចាក់បញ្ចាំងនៅក្នុងឱកាសនៃពិធីបុណ្យអ៊ុំទូក សំពះព្រះខែ និងបណ្ដែតប្រទីបនៅចុងឆ្នាំ
២០១៣ខាងមុខនេះ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sunday production entertainment khmer movie preay kbal 8