CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាងជើង ប្រកាស "សង្រ្គាម" ខណៈកេណ្ឌទ័ពជួរមុខ ទៅព្រំដែន ក្រោយប៉ះទង្គិច ផ្លោងគ្រាប់កាំភ្លើងធំ

ព័ត៌មានអន្តរជាតិ ៖ មេដឹកនាំវ័យក្មេង កូរ៉េខាងជើង ក្រោយកេណ្ឌទ័ពជួរមុខ ទៅតាមព្រំប្រទល់ដែន ខាងលិច ជាប់ ប្រទេសកូរ៉េខាងត្បូង ខ្លួនបានប្រកាសក្តែងៗអោយដឹងថា កូរ៉េខាងជើងត្រៀមខ្លួនជា ស្រេចក្នុងការបើកឆាកប្រយុទ្ធសង្គ្រាម ជាមួយនឹងកូរ៉េខាងត្បូង បន្ទាប់  ពី ឧបទ្វីបកូរ៉េ បានប៉ះទង្គិច គ្នា បាញ់បោះគ្រាប់ពិត កាំភ្លើងធំ គ្រាប់ផ្លោង នៅតាមបណ្តោយព្រំដែន   រវាង  កូរ៉េទាំង ២ អំឡុងថ្ងៃ ព្រហស្បត្តិ៍ ម្សិលមិញនេះ​។

ភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ធ្វើសេចក្តីរាយការណ៍អោយដឹងថា  មេដឹក   នាំវ័យក្មេង​ប្រទេសកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាអោយមានការកេណ្ឌទ័ពជួរមុខទៅកាន់តំបន់តាមបណ្តោយ ព្រំប្រទល់ដែន និងចូរត្រៀមខ្លួនរួចជាស្រេច នៅ   ក្នុងការ ប្រយុទ្ធ  សង្គ្រាម ។ គួរបញ្ជាក់ថា សេចក្តី បង្កាប់ មានជាការបញ្ជាលើកនេះ គឺអាចធ្វើទៅបាន បន្ទាប់ពីមានកិច្ចប្រជុំុំអាសន្ន ជាមួយនឹងគណៈ កម្មការយោធាកណ្តាល រហូតឈានទៅសេចក្តីប្រកាស កេណ្ឌទ័ព ក្រោយពីមានការបាញ់បោះដាក់ គ្នាអំឡុងព្រឹកថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ​។

គួររំឮកថា កូរ៉េខាងត្បូងបានឆ្លើយតប បាញ់គ្រាប់កាំភ្លើងធំ ទំហំ ១១៥ មីលីម៉ែត្រនៅតាមបណ្តោយ ព្រំដែនម្សិលមិញនេះ ជាការឆ្លើយតបជាក់ស្តែងទៅកាន់ ប្រទេសកូរ៉េ  ខាងជើង បន្ទាប់ពីផ្លោងគ្រាប់ កាំភ្លើងធំ ចូលទៅកាន់ភាគខាងត្បូងនៃព្រំប្រទល់ដែន របស់ប្រទេសកូរ៉េខាងត្បូង ។

ទីភ្នាក់ ​ងារ​ព័ត៌មាន​កូរ៉េខាង​ត្បូង​បាន​រាយការណ៍​ថា គ្រាប់​កាំភ្លើង​ធំ​នោះ​ទំនងជា​   បាន​ ធ្លាក់​នៅ​ក្នុង​តំបន់​ភ្នំ​នៅជិត​ បន្ទាយ​យោ​ធា​កូរ៉េខាង​ត្បូង​នៅ​ក្នុង​ទី​ក្រុង​ Yeoncheon  ដែល​  ស្ថិត​នៅ​ចម្ងាយ  ​៦០ គីឡូ ម៉ែត្រ​ខាង​ជើង​រដ្ឋ​ធានី​សេអ៊ូល។

រហូត ​មក​ទល់​ពេល​នេះ ​មិន​មាន​សេចក្តី​រាយការណ៍​   ពី​ មនុស្ស​ស្លាប់​ និង​រង​របួស​ទេ។ទំនាក់​ទំនង​រវាង​កូរ៉េ​ខាង​ជើង ​និង​កូរ៉េខាង​ត្បូង​មាន​ភាព​តាន​តឹង​ បន្ទាប់   ​ពី​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​ ព្យុងយ៉ាង​ពី​ការ​បង្កប់​គ្រាប់​មីន​ ដែល​ បាន​ផ្ទុះ​នៅ​ខែ​នេះ ដែល​បាន​ធ្វើ​ឲ្យ​ ទា ហាន ​កូរ៉េខាង​ត្បូង​២​នាក់​រង​របួស ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ


Tags: Seoul South korea Park Bom Sandara Park 2NE1 star news Int news North korea