សៀមរាប ៖ លោក Thon Aach Lhaisakul ដែលប្រជាជនកម្ពុជាយើងស្គាល់ថា គឺជាមិត្តប្រុសរបស់តារាសម្តែងថៃគឺនាង Taew Natapohn Tameeruks ដែលទើបតែមកកាន់ប្រទេសយើង កាលពីពេលថ្មីៗនេះ ដើម្បីមកជួបផ្ទាល់ជាមួយនឹងអ្នកគាំទ្រ ព្រមទាំងឆ្លៀតឱកាសផ្សព្វផ្សាយរឿងរបស់នាងថែមទៀតផង ។
សង្សារតារាថៃរូបនេះ បានមកកាន់ប្រទេសកម្ពុជាដើម្បីបំពេញភារៈកិច្ចផ្ទាល់ខ្លួន ហើយក៏យកពេលវេលាដែលនៅសល់ពីការងារ ដើម្បីទស្សនាទីកន្លងសំខាន់ៗដូចជា ព្រះបរមរាជវាំង និងកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះជាងគេគឺ នៅលើទឹកដីអង្គរ ខេត្តសៀមរាប យើងតែម្តង ។
គួរបញ្ជាក់ឲ្យដឹងថា លោក Thon Aach Lhaisakul បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាយើងមុនពេលនាង Taew Natapohn ទៅទៀត ពោលគឺលោកបានហោះហើរមកតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ។ ហើយនៅខាងក្រោមគឺជាទិដ្ឋភាពដ៏ស្រស់សង្ហារបស់លោកនៅលើទឹកដីប្រទេសកម្ពុជាដ៏ស្រស់ស្អាតរបស់យើង ៕
នេះគឺជារូបថតរបស់នាង Taew Natapohn និងគូស្នេហ៍ថតរួមគ្នា នៅឯប្រទេសថៃ
លោក Thon Aach Lhaisakul នៅលើទឹកដីកម្ពុជា
ដោយ ៖ គន្ធា