CamNews

ព្រះ​បរមសព​សម្ដេចឪនឹង​ដង្ហែ​ មកដល់ភ្នំពេញ​នៅ​ម៉ោង​ ៣​រសៀលថ្ងៃទី​១៧

ព្រះ​បរមសព​ ព្រះមហាវរក្សត្រ​នឹង​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន មកដល់​ព្រះរាជាណាចក្រ​
កម្ពុជា​នៅ​ម៉ោង​៣​រសៀលថ្ងៃទី​១៧ ខែតុលា ខណៈនោះនឹងមានប្រជាពលរដ្ឋ​ប្រមាណ​ជាជាង
១០​ម៉ឺន​នាក់ ចូលរួម​ទទួល​ព្រះ​ បរមសព អតីតព្រះមហាវរក្សត្រ​កម្ពុជា​។


​អភិបាល​រាជធានី​ភ្នំពេញ​ លោក កែប ជុតិមា បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃទី​១៦ ខែតុលា
២០១២​នេះ​ថា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​ប្រមាណ​ជាង ១០​ម៉ឺន​នាក់​ដែលប្រកប
​ដោយ​ក្តី​ ក្តុកក្តួល​នឹងចូលរួម​ក្នុងការ​ទទួល​នូវ​ព្រះ​បរមសព​ព្រះមហាវរក្សត្រកម្ពុជា ​ព្រះបាទ​
សម្តេចព្រះ​នរោត្តម សីហនុ​។ ការទទួល​នេះ​នឹង​រៀបចំឡើង​ចាប់តាំងពី​ព្រលានយន្តហោះ
​អន្តរជាតិ​ភ្នំពេញ​ រហូតដល់​ព្រះ​ប​រម​រាជវាំង​។​

ព្រះ​បរមសព​ ព្រះមហាវរក្សត្រ​នឹង​ដង្ហែ​ពី​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន មកដល់​ព្រះរាជាណាចក្រ​
កម្ពុជា​នៅ​ម៉ោង​៣​រសៀលថ្ងៃទី​១៧ ខែតុលា និង​ដំកល់​នៅ​ព្រះបរមរាជវាំង​។​
​  
​សូមរំលឹកថា ព្រះមហាវរក្សត្រ​ប្រសូត្រ នៅ​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ ព្រះករុណា ព្រះបាទ
​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា បាន​ឡើង​គ្រង​រាជសម្បត្តិ ក្នុង​ព្រះ​ជន្មាយុ
១៨ ព្រះវស្សា គឺ​នៅ​ឆ្នាំ​១៩៤១​។ ព្រះអង្គ បានធ្វើ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​ពេញលេញ ពី​
បារាំង សម្រាប់​កម្ពុជា នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។


មនុស្សរាប់សិបនាក់ សំដែងការគោរព និងសោកស្ដាយ នៅមុខព្រះបរមរាជវាំង

សម្តេចព្រះ នរោត្តម សីហនុ ក៏បាន​ដឹកនាំ​ប្រទេស​កម្ពុជា ស្គាល់​ភាព​រីកចម្រើន ពិសេស​ខាង​
ឧស្សាហកម្ម ក្នុងសម័យសង្គមរាស្ត្រនិយម ( ចន្លោះ​ពី​ឆ្នាំ​១៩៥៣ ដល់​ឆ្នាំ​១៩៧០ )​។​​ សម្តេច
ឪ ក៏បាន​ទាមទារ​យក​ខេត្ត​មួយចំនួន​ពី​ប្រទេស​ថៃ រួមទាំង​ឈ្នះក្តី​លើ​ប្រទេស​ថៃ នៅ​តុលាការ​
យុត្តិធម៌​អន្តរជាតិ នៅ​ទី​ក្រុងឡាអេ នា​ឆ្នាំ​១៩៦២ ស្តីពី​ប្រាសាទព្រះវិហារ​។ ព្រះអង្គ ក៏​ស្វែង
រកសន្តិភាព និង​ផ្សះផ្សារ​ជាតិ សម្រាប់​ប្រទេស​កម្ពុជា ដែល​នាំ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិ
ភាពទីក្រុង​ប៉ារីស នៅ​ថ្ងៃ​២៣ ខែតុលា ឆ្នាំ​១៩៩១ និង​ការបោះឆ្នោតជាតិ កាលពី​ឆ្នាំ​១៩៩៣
ផងដែរ៕​

 

ដោយ ៖ សីហា


Tags: មហាក្សត្រ សីហនុ កម្ពុជា សោយទីវង្គត់​ Sihanouk Cambodia