CamNews

កីឡាអន្តរជាតិ 

ផ្ដួល Hertha ៣-១ ក្រុម Bayern ដណ្ដើមបានជើងឯកអាល្លឺម៉ង់ ទី ២៤

Bayern សម្រេចបានគោលដៅកំពូលមួយរបស់ខ្លួន នោះគឺ ដណ្ដើមបានពានរង្វាន់ជើងឯក
អាល្លឺម៉ង់ ទី ២៤ ក្នុងប្រវត្តិសាស្រ្ដ បន្ទាប់ពីបានផ្ដួល Hertha ៣-១ ។


 
Bayern ដណ្ដើមបានតំណែងជើងឯក Bundesliga ២០១៣/២០១៤

 

Bayern មានឱកាសដើម្បីយកបានតំណែងជើងឯក នៅក្នុងជុំ ២៦ ប៉ុន្ដែ មិនអាចទៅរួច ដោយ
សារមានការរារាំងពី Dortmund និង Schalke ។ ប៉ុន្ដែ នៅពេលមានសិទ្ធិនៅក្នុងដៃ នៅជុំ ២៧
Bayern បានត្រូវកត់ត្រាឈ្មោះទៅក្នុងបញ្ជីប្រវត្តិសាស្ដ្រ។ ដោយបានឈ្នះ Hertha ៣-១ ក្រុម
Bayern បានក្លាយជាក្រុមបាល់ទាត់ដំបូង ដែលដណ្ដើមបានជើងឯក Bundesliga បានឆាប់បំផុត។

ប៉ុន្ដែ អ្វីដែលជាការសំខាន់បំផុត សម្រាប់គ្រូបង្វឹក Guardiola និងក្រុម Bayern នោះគឺ ការឆាប់
ដណ្ដើមបានជើងឯកនេះ ជួយឱ្យពួកគេ មានពេលវេលា និងកម្លាំងគ្រប់គ្រាន់ ដើម្បីសម្រេចមហិច្ឆ
តារបស់ខ្លួន ក្នុងការ ការពារតំណែងជើងឯក Champions League ។

បណ្ដាឯតទគ្គកម្មលេចធ្លោ របស់ BAYERN ក្នុងរដូវកាលនេះ ៖

-ក្លាយជាក្រុមដណ្ដើមបានពានរង្វាន់ជើងឯក Bundesliga បានលឿនបំផុត ក្នុងប្រវត្តិសាស្ដ្រ និង
ជាក្រុមដំបូង ដណ្ដើមបានជើងឯក ក្នុងខែមិនា។

-ឈ្នះទាំង ១០ ប្រកួតជាបន្ដបន្ទាប់ នៅលើទីលានរបស់គូប្រជែង (នៅមានបន្ដ)

-ឈ្នះជាបន្ដបន្ទាប់ ១៩ប្រកួត នៅ Bundesliga និងរកបានយ៉ាងតិច ២គ្រាប់/ប្រកួត ក្នុង ១៩
ប្រកួតនេះ។

-មិនបានចាញ់ នៅក្នុង ៥២ប្រកួតជាបន្ដបន្ទាប់ Bundesliga (នៅមានបន្ដ)។

-តែងស៊ុតបញ្ចូលទី នៅក្នុងការប្រកួត ចំនួន ៦៤ជាបន្ដបន្ទាប់ នៅ Bundesliga (នៅមានបន្ដ)។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Goal/BBC