(ក្រុងម៉ូនិច)៖ ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich ទិញបានកីឡាករខ្សែការពារមកពីក្លឹប Borussia Dortmund បាន១រូបហើយ ក្រោមកិច្ចសន្យារយៈពេល៥ឆ្នាំ ដើម្បីបន្តលេងនៅកីឡដ្ឋាន Allianz Arena ។
តាមរយៈសារព័ត៌មាន BBC បានផ្សាយថា សម្រាប់តម្លៃខ្លួនមិនត្រូវបានក្លឹបដែលលេងនៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga ប្រាប់ឲ្យដឹងនោះទេ តែត្រូវបានគេប៉ាន់ប្រមាណថា ប្រហែលជាង ៣០លានផោនក្នុងការនាំមកខ្សែការពារអន្តរជាតិអាល្លឺម៉ង់ វ័យ២៧ឆ្នាំមកលេងនៅក្នុងក្លឹប Bayern Munich វិញក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Carlo Ancelotti ជំនួសកៅអីលោក Pep Guardiola ។
តាមពិតទៅ Hummels បានព្រមព្រៀងផ្លាស់មកលេងឲ្យ Bayern តាំងពីដើមខែឧសភា ឆ្នាំ២០១៦ គ្រាន់តែមិនទាន់ ប្រកាសជាផ្លូវការ ហើយ១ប្រកួតចុងក្រោយរបស់គេក្នុងក្លឹប Dortmund គឺពេលចាញ់ Bayern Munich ក្នុងពានលំដាប់ទី២ German Cup ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុនដោយបាល់ប៉េណាល់ទី ៤-៣ ដែលបាន ក្លាយជាកីឡាករទី៣ ក្នុងការចេញពីក្លឹប Dortmund មកលេងឲ្យ Bayern រួមមាន Mario Gotze និង Robert Lewandowski ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង