CamNews

យល់ដឹង 

វិធីជួយសង្គ្រោះមនុស្ស កំពុងស្ទះដង្ហើម ដោយសារ អួលបាយ ឬស្លាក់​វត្ថុផ្សេងៗ

ប្រសិនបំពង់ខ្យល់របស់ជនរងគ្រោះកំពុងស្ទះដោយសារអាហារ ឬរបស់ផ្សេងៗ ចូរមើល តើគេកំពុង
ក្អកដែរ ឬអត់។ ប្រសិនជនរងគ្រោះ នៅដឹងខ្លួន ចូរប្រាប់ឱ្យគេក្អកកាន់តែខ្លាំង កាន់តែល្អ។ នៅពេល
ដែលជនរងគ្រោះ មិនអាចក្អក មិន​អាច​ដកដង្ហើម ឬមិន​អាចនិយាយ អ្នកត្រូវធ្វើការសង្គ្រោះដំបូងជា
បន្ទាន់ បែប Heimlich ។

- ប៉ុន្ដែ មុនដំបូង អ្នកត្រូវឱ្យម្នាក់ផ្សេងទៀត ទូរស័ព្ទហៅគ្រូពេទ្យជាបន្ទាន់។

- បន្ទាប់មក ដាក់ជនរងគ្រោះ ឱ្យឱនទៅមុខ ហើយប្រើបាតដៃ ទះរុញត្រង់ខ្នង ឱ្យបាន ៥ដង។


- ចាប់រលាក់ជនរងគ្រោះ ៥ដង ៖ ឈរពីក្រោយ យកដៃទាំងពីរ ក្រសោបឱបពោះ ត្រង់ផ្ចិតជនរង
គ្រោះ ដោយដៃម្ខាងក្ដាប់ ដៃម្ខាងទៀតកាន់ដៃនៅសល់ ឱ្យជាប់។

- រលាក់ខ្លាំងៗ រហូតដល់វត្ថុដែលជាប់ក្នុងបំពង់កនោះ ចេញពីបំពង់ខ្យល់ ឬនៅពេលជនរងគ្រោះ
អាចដកដង្ហើមតាមធម្មតា។

ចំពោះស្ដ្រីមានផ្ទៃពោះ ឬមនុស្សធាត់ ៖ ដាក់ដៃត្រង់ផ្នែកខាងក្រោមនៃឆ្អឹងជំនីក្រោមគេបង្អស់។

ចំពោះក្មេង ៖ ចូររក្សាក្មេងដូចទៅនឹងរូបខាងក្រោម និងមិនត្រូវបិទមាត់ក្មេង ឬធ្វើឱ្យរបួសដល់
បំពង់ក។


 
ប្រើបាតដៃទះខ្នងទៅមុខ ៥ដង ដោយកម្លាំងល្មម។ ទម្ងន់ និងកម្លាំងដៃរបស់អ្នក អាចធ្វើឱ្យវត្ថុ
ជាប់ក្នុងបំពង់ក ធ្លាក់មកក្រៅ។ ប្រសិនវត្ថុនោះ មិនធ្លាក់មកក្រៅ អ្នកត្រូវងាកមកធ្វើដូចរូបភាព
ខាងក្រោម ៖


 
ក្រោយមក ប្រើម្រាមដៃ ២ ឬ ៣ សង្កត់ទៅលើផ្នែកខាងក្រោមនៃឆ្អឹងជំនីរ រហូតដល់វត្ថុនោះ ធ្លាក់
មកក្រៅ។

 

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ឋានសួគ៌ និងនរក ពិតជាមាន នៅលើលោក?

វិធីសង្គ្រោះបន្ទាប់ ចំពោះអ្នកលង់ទឹក

មនុស្ស​ស្មោះត្រង់​នៅពេល​ព្រឹក នឹង​កុហក​នៅពេល​ល្ងាច



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖  KH/ Webmd