បរទេស៖ ការកើតមាននូវអារម្មណ៍នៃការឈឺចាប់ ក្នុងពេលកំពុងរួមភេទគឺអាចធ្វើឲ្យ ទំនាក់ទំនងផ្លូវភេទរបស់ដៃគូអ្នក និងអ្នកមានបញ្ហា ។ បន្ថែមពីការឈឺចាប់ផ្នែក រូបរាងកាយនៃការរួមភេទ វាក៏អាចកើតមានផងដែរនូវឥទ្ធិពលនៃ អារម្មណ៍ជាអវិជ្ជមាន ដូច្នេះរាល់បញ្ហាទាំង នេះគួរត្រូវបានធ្វើការតាមដាន ដើម្បីសិក្សាឲ្យដឹងពីមូលហេតុពិតប្រាកដរបស់វា ។
តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យស្ត្រី មានការឈឺចាប់ ក្នុងពេលកំពុងរូមភេទ?
នៅក្នុងករណីភាគច្រើន មានស្ត្រីម្នាក់អាចធ្លាប់ មានបទពិសោធន៍ នូវការឈឺចាប់ ក្នុងពេលរួមភេទ ប្រសិនបើទ្វារមាសរបស់នាង មិនមានទឹក រំអិលគ្រប់គ្រាន់នោះទេ ។ នៅពេលដែលបញ្ហានេះកើតមាន ការឈឺចាប់នេះ នឹងអាចធ្វើការដោះស្រាយបាន ប្រសិនបើនាងព្យាយាមធ្វើការបន្ធូរអារម្មណ៍ ដើម្បីឲ្យទ្វារមាសរបស់នាង បង្កើតទឹករំអិលបាន ច្រើនជាងមុន ឬក៏ពួកគេអាចប្រើ ទឹករំអិលជាជំនួយបន្ថែម ។
នៅក្នុងករណីមួយចំនួនទៀត ស្ត្រីអាចនឹងមានការឈឺចាប់ ក្នុងពេលនៃការរួមភេទ ប្រសិនបើមានស្ថានភាពណាមួយដូចខាងក្រោម នេះត្រូវបានកើតឡើង៖
• ការរួញរឹងសាច់ដុំរបស់ទ្វារមាស ។ នេះគឺជាស្ថានភាពទូទៅមួយ ដែលសាច់ដុំ នៅក្នុងទ្វារមាស ត្រូវបានកន្ត្រាក់រួញរឹងភ្លាមៗ វាកើតមានភាគច្រើន ដោយសារតែអារម្មណ៍នៃការភ័យខ្លាច នូវភាពឈឺចាប់ ។
• មានការបង្ករោគនៅក្នុងទ្វារមាស ។ ស្ថានភាពទាំងនេះ គឺមានលក្ខណៈជាទូទៅ និងរួមមានផងដែរនូវការចម្លងរោគ នៃពពួកមេរោគផ្សិត ។
• បញ្ហាជាមួយនឹងមាត់ស្បូន ។ នៅក្នុងករណីនេះ គឺលិង្គអាចចូលទៅក្នុងមាត់ស្បូនបាន នៅក្នុងកម្រិតមួយដ៏ជ្រៅ ដូច្នេះបញ្ហា ជាមួយនឹងមាត់ស្បូន (មានដូចជាការបង្ករោគ) គឺអាចធ្វើឲ្យស្ត្រី មានការឈឺចាប់ ក្នុងអំឡុងពេលនៃការដាក់ បញ្ចូលលិង្គយ៉ាងជ្រៅ ទៅក្នុងទ្វារមាសរបស់នាង ។
• បញ្ហាជាមួយនឹងស្បូន ។ បញ្ហាទាំងនេះ អាចរួមមានដូចជា ដុំសាច់នៅក្នុងស្បូន ដែលវាក៏អាចធ្វើឲ្យការរួមភេទ មានការឈឺចាប់ ខ្លាំងបានផងដែរ ។
• ជំងឺស្រទាប់ខាងក្នុងនៃស្បូន (endometriosis) ។ នៅក្នុងស្ថានភាពនៃជំងឺនេះ គឺជាលិកានៃស្រទាប់ខាងក្នុងនៃស្បូន បានរីកដុះដាល នៅស្រទាប់ខាងក្រៅនៃស្បូន ។
• បញ្ហាជាមួយនឹងអូវែ ។ បញ្ហាទាំងអស់នោះ ប្រហែលជាអាចរួមមាននូវ គីសនៅលើអូវែ ។
• ជំងឺរលាកឆ្អឹងអាងត្រគាក ។ ជាលិកាដែលនៅខាងក្នុង ត្រូវបានរលាកជាខ្លាំង ហើយសម្ពាធដែលកើតមានពីការរួមភេទ គឺអាចធ្វើឲ្យវាមាន ការឈឺចាប់កាន់តែខ្លាំងឡើង ។
• កូនក្រៅស្បូន ។ វាគឺជាស្ថានភាពមួយ ដែលស៊ុតបង្កកំណើត ធ្វើការរីកលូតលាស់នៅខាងក្រៅស្បូន ។
• ស្ថានភាពនៃវ័យអស់រដូវ ។ ក្នុងដំណាក់កាលនេះ ស្រទាប់ខាងក្នុងនៃស្បូន អាចនឹងបាត់បង់នូវ លក្ខណៈសំណើមជាធម្មតារបស់វា ហើយវាបានប្រែក្លាយជាស្ងួតវិញ ។
• ការរួមភេទក្នុងរយៈពេលឆាប់ពេក បន្ទាប់ពីមានការវះកាត់ ឬសម្រាលកូនរួច ។
• ជំងឺដែលឆ្លងតាមការរួមភេទ ។
• ការមានរបួសនៅត្រង់ទ្វារមាស ឬរន្ធយោនី ។ ការរងរបួសទាំងនេះអាចបណ្តាលមកពី ការដាច់រហែកដោយសារការសម្រាលកូន ឬ ដោយសារកាត់ពង្រីកទ្វារមាស ដើម្បីឲ្យទារកចេញមកបានស្រួល ក្នុងអំឡុងពេលនៃការឈឺពោះឆ្លងទន្លេ ។
តើការឈឺចាប់ក្នុងពេលរួមភេទ របស់ស្ត្រីទាំងនេះ អាចធ្វើការព្យាបាលបានដោយរបៀបណា?
ការព្យាបាលមួយចំនួនសម្រាប់ស្ត្រីដែលមាន ការឈឺចាប់ក្នុងពេលរួមភេទ គឺអាចនឹងមិនចាំបាច់ ត្រូវការនូវឱសថក្នុងការបង្កានោះទេ ។ ឧទាហរណ៍ នៅក្នុងករណីនៃការឈឺចាប់ពេលរួមភេទ បន្ទាប់ពីការមានផ្ទៃពោះ នោះអ្នកត្រូវធ្វើ ការរង់ចាំឲ្យបានយ៉ាងហោច ណាស់៦សប្តាហ៍ បន្ទាប់ពីសម្រាលកូនរួច មុនពេលអ្នកមានបំណង ចង់ធ្វើការរួមភេទ ។ ចូរប្រាកដថា អ្នកអាចធ្វើវាបានយ៉ាងថ្នមៗ និង មានការអំណត់។ នៅក្នុងករណីដែលទ្វារមាសមិនសូវមានជាតិរំអិល នោះអ្នកត្រូវព្យាយាមប្រើទឹក រំអិល បន្ថែម។
ការព្យាបាលខ្លះទៀត សម្រាប់ស្ត្រីដែលមាន ការឈឺចាប់ក្នុងពេលរួមភេទ គឺវាតម្រូវឲ្យមានការយកចិត្តទុកដាក់ពីគ្រូពេទ្យ ។ ប្រសិនបើទ្វារមាស ត្រូវបានស្ងួត ដោយសារតែការអស់រដូវ នោះអ្នកអាច ធ្វើការសាកសួរអ្នកផ្តល់ សេវាថែទាំសុខភាព ដែលមានជំនាញស្តីអំពី ការប្រើក្រែមអឺស្ត្រូហ្សែន ឬឱសថដទៃទៀតដែលអាចជួយ ដោះស្រាយបញ្ហានេះបាន ។ មូលហេតុផ្សេងទៀត នៃការព្យាបាលនូវការឈឺចាប់ ដែលកើតមានក្នុងពេលរួមភេទ ក៏អាចរួមមានផងដែរ នូវតម្រូវការនៃការចេញនូវ វេជ្ជបញ្ជាក្នុងការប្រើប្រាស់ឱសថមួយចំនួន ។
សម្រាប់ករណីនៃការឈឺចាប់ ដែលមិនត្រូវបានដឹង ពីមូលហេតុវេជ្ជសាស្ត្រច្បាស់លាស់ណាមួយ នោះវាអាចនឹងតម្រូវឲ្យ មានការព្យាបាលផ្នែកសុខភាពផ្លូវភេទ ។ មានបុគ្គលមួយចំនួនអាចនឹងត្រូវការដោះស្រាយនូវបញ្ហាមានដូចជា ភាពឆ្គាំឆ្គង អារម្មណ៍ ខាងក្នុងនៃការបដិសេធក្នុងការរួមភេទ ឬក៏អារម្មណ៍ដែលធ្លាប់បានគេធ្វើបាបពីមុនមក ។
ធ្វើការទំនាក់ទំនងទៅកាន់គ្រូពេទ្យ ប្រសិនបើមានសញ្ញាដូចជា ហូរឈាម មានដំបៅនៅទ្វារមាស មានការធ្លាក់ឈាម រដូវមិនទៀងទាត់ ធ្លាក់ស ឬមានការកន្ត្រាក់សាច់ដុំទ្វារមាស និងសាកសួរពីអ្នកផ្តល់ប្រឹក្សាផ្នែកសុខភាពផ្លូវភេទ ដែលមានជំនាញច្បាស់លាស់ ប្រសិនបើមានការព្រួយបារម្ភផ្សេងទៀត ដែលអ្នកត្រូវធ្វើការតាមដាន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល