CamNews

តុលាការ​ ដាក់ទោស​​លោក ម៉ម សូណង់ដូ ​ជាប់ពន្ធ​នាគារ​ ២០​ឆ្នាំ

តុលាការ​រាជធានី​ភ្នំ​ពេញ បាន​ប្រកាស​សាល​ក្រម​ លើ​ករណី​ លោក ម៉ម សូណង់ដូអោយ
ជាប់ពន្ធនាគាររយៈពេលដល់ទៅ​ ២០​ឆ្នាំ។

នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមា​គមអ្នក​​ប្រជា​ធិបតេយ្យ លោក ម៉ម សូណង់ដូ ត្រូវ
បាន តុលាការ​រាជធានី​ភ្នំ​ពេញ កាត់ទោសអោយ​​ជាប់​​ឃុំ​​ចំនួន​២០ឆ្នាំ ចំណែក លោក ប៊ុន រដ្ឋា
អោយ​ជាប់​ឃុំ​ចំនួន ៣០ឆ្នាំ ពាក់​ព័ន្ធ​នឹង​ការ​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ។

ប្រជាពលរដ្ឋជាច្រើនរយនាក់ ប្រមូលផ្ដុំគ្នានៅមុខសាលាដំបូងរាជធានីភ្នំពេញ

សូម​​បញ្ជាក់​ថា ប្រធាន​វិទ្យុ​សំបុកឃ្មុំ​លោក ម៉ម សូណង់ដូ ត្រូវ​បាន​នគរ​បាល​​ចាប់ខ្លួន នៅ​​ថ្ងៃ​​ទី​
១៥ ខែ​កក្កដា ឆ្នាំ​២០១២ នៅផ្ទះរបស់គាត់ ដោយ​ជាប់​ចោទ​​៤ករណី ក្នុង​នោះ ទីមួយផ្តើម​​គំនិត
​​ប្រឆាំង​នឹង​រាជ​ការ​សាធារណៈ ទី​ពីរ​ការ​ធ្វើ​កុប្ប​កម្ម​ប្រឆាំង ទីបី​ជ្រៀត​​ជ្រែក​ដោយ​​ខុស​ច្បាប់​​ក្នុង​​
កិច្ច​ការ​សាធារណៈ និង​ទីបួន ញុះ​ញង់​​ឲ្យ​ប្រជាពល​រដ្ឋ​កាន់​អាវុធ​​ប្រឆាំង​នឹង​អាជ្ញាធរ​​ស្រប​​ច្បាប់៕

ដោយ ៖ សូរីយ៉ា
ប្រភព​ ៖ VOD

 


Tags: ម៉ម សូណង់ដូ​ Mom So Nondo court