រដ្ឋកាលីហ្វ័រញ៉ា៖ មួយករណីទៀតហើយ ព្រោះតែការថតរូបខ្លួនឯង (Selfie) បានធ្វើឲ្យបុរសម្នាក់វិះនឹងបាត់បង់ជីវិត ដោយសារតែហ៊ានថតរូបលេងជា មួយនឹងសត្វពស់មានពិសមួយក្បាល ។
លោក Todd Fassler រស់នៅទីក្រុង San Diego បាននិយាយប្រាប់សមត្ថកិច្ចថា គាត់សឹងតែស្លាប់ទៅហើយ ព្រោះតែត្រូវពស់ចឹក គ្រាដែលថតរូបលេងជាមួយវា ហើយគាត់ត្រូវបានក្រុមសង្គ្រោះបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ ជាមួយនឹងក្រុមគ្រូពេទ្យបានដាក់ ថ្នាំបន្សាបពិស ដើម្បីជួយសង្រ្គោះជីវិតបុរសរូបនេះទាន់ពេលវេលា ។
ថ្នាំទាំងនោះមានតម្លៃថ្លៃគឺ Fassler ត្រូវចំណាយប្រាក់អស់ដល់ទៅ ១៧០,០០០ ដុល្លារអាម៉េរិក ចំពោះការព្យាបាល ខ្លួនដោយសារពស់ចឹកនេះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល