CamNews

ព័ត៌មានអន្តរជាតិ 

រណ្តៅយក្សស្រុតទាំងកម្រោល ធំខ្លាំងមុខកាត់ដល់ទៅ ៣០ម៉ែត្រនោះធ្វើឲ្យអ្នករាល់គ្នាភ័យស្លេក មានវីដេអូរន្ធត់

ព័ត៌មានអន្តរជាតិ ៖ របាយការណ៍សារព័ត៌មាន ទាន់ហេតុការណ៍ ប៊ីប៊ីស៊ី ចុះផ្សាយឲ្យដឹងថា ព្រឹក ថ្ងៃអង្គារនេះមានករណីរណ្តៅយក្សស្រុតដ៏គួរឲ្យរន្ធត់មួយ នៅភាគកណ្តាលទីក្រុងដ៏ធំបំផុតរបស់ ប្រទេសជប៉ុន ។ 


ប្រភពបញ្ជាក់ឲ្យដឹងថា រណ្តៅយក្សស្រុតលើកនេះ បានកើតឡើងនៅវេលាម៉ោង ៥ទាបភ្លឺជិតនឹង ស្ថានីយ៍ Hakata នាទីក្រុងដ៏មមាញឹកបំផុត ទីក្រុង Fukuoka នាភាគខាងត្បូងកោះ Kyushu ។ របាយការណ៍បញ្ជាក់ឲ្យដឹងថា រណ្តៅយក្សស្រុតបានកើតឡើង ដោយផ្តើមចេញពីរណ្តៅស្រុត តូចៗដល់ទៅ២ រួចហើយក៏បង្កើតបានជារណ្តៅយក្សស្រុតដ៏ធំមហិមា ដែលមានមុខកាត់ដល់ទៅ ៣០ម៉ែត្រឯណោះ ។ ពុំមានរបាយការណ៍ថានរណាម្នាក់រងរបួសនោះទេ ប៉ុន្តែ សម្បទារូបវ័ននៅ ម្តុំនោះរួមមានដូចជា ថាមពលអគ្គីសនី ទឹក ហ្គាស និងប្រព័ន្ធគមនាគមន៍ត្រូវបានកាត់ផ្តាច់ ។ មន្រ្តីផ្លូវការជប៉ុនគូសបញ្ជាក់ឲ្យដឹងថា ការងារវិស្វកម្មដែលត្រូវពង្រីកប្រព័ន្ធរថភ្លើងនៅក្រោមដី ម្តុំទីតាំងកើតហេតុ អាចជាមូលហេតុដែលនាំឲ្យមានរណ្តៅយក្សស្រុតលើកនេះ ៕




ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Japan Earthquake Tokyo Asia Asean Int news Hot news