ព័ត៌មានកីឡា៖ ក្រៅពីប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ទៅ រវាង Floyd នឹង ប៉ាក់ គីអៅ ម្នាក់ក្នុងចំណោមពួកគេនឹងត្រូវទទួលបាន ខ្សែក្រវ៉ាត់ដែលមានតម្លៃថ្លៃបំផុត សម្រាប់អ្នកដែលទទួលជ័យជំនះក្នុងការប្រកួតនេះ ។
ខ្សែក្រវ៉ាត់ដែលមានតម្លៃថ្លៃបំផុតក្នុង ចំនោមខ្សែក្រវ៉ាត់ប្រដាល់ល្បីៗលើពិភពលោក នឹងត្រូវបានធ្វើការរាយការណ៍មកថា មានតម្លៃដល់ទៅ ១ លានដុល្លារ ដែលលក្ខណៈនៃការរចនាម៉ូតខ្សែក្រវ៉ាត់មួយនេះ គឺត្រូវឆ្លងកាត់ការឆ្នៃម៉ូតយ៉ាងផ្ចិតផ្ចង់ និង ធ្វើការបោះឆ្នោតពីប្រិយមិត្ដគាំទ្រ ពីសង្គមអនឡាញ។
គូរបន្ថែមផងដែរថា មានទម្រង់ខ្សែក្រវ៉ាត់ពីរប្រភេទដែលត្រូវបានធ្វើការសម្រេច និងបោះឆ្នោត ដែលខ្សែក្រវ៉ាត់ទី ១ ត្រូវរចនាឡើងជាមួយនឹងការដាំដោយត្បូង សុទ្ធពីខាងលើ និង ទី២ ត្រូវបានរចនាជារូបភាពកីឡាករដែលជោគជ័យក្នុងសម័យកាលវិវត្ដ Championship ជាបន្ដបន្ទាប់ និងលាយឡំជាមួយត្បូងមួយគ្រាប់ៗ ។ ហើយការសម្រេចលទ្ធផលបោះឆ្នោតដោយ ឆ្លងកាត់ការវិនិឆ្ឆ័យ ពីប្រធានក្រុមប្រឹក្សាកីឡាប្រដាល់ពិភពលោក គឺលោក Mauricio Sulaiman បានបង្ហាញឲ្យដឹងថា ប្រិយមិត្ដមានការគាំទ្រច្រើន លើប្រភេទខ្សែក្រវ៉ាត់ទី ២ ដែលមានដាក់រូបកីឡាករនៅពីលើ។
យោងតាមសម្ដីរបស់ លោក Mauricio Sulaiman បានមានប្រសាសកាលពីខែមុនថា សម្រាប់ការប្រកួតដ៏អស្ចារ្យនេះ គាត់ មានបំណងចង់រចនាម៉ូតទម្រង់ខ្សែក្រវ៉ាត់ដែលមានដាំទៅដោយ ត្បូងព័ទ្ធ ជុំវិញ ទាំងអស់ ពីព្រោះថា ព្រឹតិការណ៍មួយនេះ គឺជាព្រឹតិការណ៍ពិសេសបំផុត ដែលកម្ររបានកើតមាន។ ហើយខ្សែក្រវ៉ាត់ ដែលយើងសម្រេចបង្កើត និង ឆ្នៃប្រឌិតឡើងនោះ គឺមានតម្លៃដល់ទៅប្រហែល ១ លានដុល្លារ ដែលនឹងសម្រេចជោគជ័យនៃការផលិតបញ្ចប់នោះ គឺនៅក្នុងពេលឆាប់ៗនេះហើយ ។
ប្រភព៖ digitaljournal