CamNews

ទេសចរណ៍ 

ទេសចរណ៍៖ ផ្ទះក្រោមដីសម្រាប់សម្រាកកំសាន្ត ពេលថ្ងៃឆេះកប្ប


USA៖ ដោយមានជំនឿថា ថ្ងៃសុក្រនេះគឺជាថ្ងៃឆេះកប្ប ថ្មីៗនេះមានបុរសម្នាក់ឈ្មោះ Ron
Hubbard បានសង់ផ្ទះក្រោមដីមួយនៅ Montebello រដ្ឋ California សម្រាប់ជាកន្លែងសម្រាក
ដល់ភ្ញៀវទេសចរដែលចង់រួចផុតពីថ្ងៃឆេះកប្ប។

ផ្ទះនេះមានរាងជាស៊ីឡាំង ត្រូវបានបំពាក់ដោយបិរិក្ខាទំនើប ដូចជា កៅអីសាឡុងស្បែក
ទូរទស្សន៍ plasma TV បន្ទប់ទឹក ចង្ក្រានបាយ និងកំរាលធ្វើពីឈើយ៉ាងរលោងស្រស់ស្អាត
ដូចផ្ទះទាន់សម័យមួយផងដែរ។ លោក Hubbard បានបង្ហាញថា គាត់កំពុងតែព្យាយាម
សាងសង់ផ្ទះក្រោមដីនេះឲ្យបាន ២ទៀត ដែលមានទីតាំងនៅ New York និង Indiana ឲ្យ
ហើយរួចរាល់មុនថ្ងៃឆេះកប្ប។

លោក Hubbard បានបន្តថា លោកមិនសូវជឿលើថ្ងៃឆេះកប្បនេះប៉ុន្មានទេ ប៉ុន្តែបើសិនមាន
គ្រោះទៅថ្ងៃមុខយ៉ាងណានោះ យើងទាំងអស់គ្នាមិនអាចស្មានមុនបានឡើយ ដូចនេះការ
សង់ផ្ទះនេះឡើង  អាចអនុញ្ញាតឲ្យភ្ញៀវទេសចរ  អាចរួចផុតពីគ្រោះថ្ងៃឆេះកប្ប ដោយការ
សម្រាកនៅទីនេះបាន៕

ដោយ៖ មិនា
ប្រភព៖ DM


Tags: tour