CamNews

តារា 

គ្រូបង្វឹក Man United នៅតែចង់បាន CR7?

មុននេះមិនយូរប៉ុន្មាន Ronaldo បានបង្កព្យុះភ្លៀងដោយចង់ចាកចេញពី Real Madrid។
ទន្ទឹមនឹងនេះ តាមប្រភពកាលពីពេលថ្មីៗនេះបានឲ្យដឹងថា Ronaldo មិនមានគំនិតចង់
បន្តកិច្ចសន្យាថ្មីជាមួយ Real ឡើយ ហើយថែមទាំងកំពុងនឹក Alex Ferguson ទៀតផង។

ដូច្នេះហើយ នៅក្នុងកិច្ចសំភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ គ្រូបង្វឹករបស់ Man
United បានបង្ហាញពីការចាប់អារម្មណ៍យ៉ាងច្បាស់ពីការចង់នាំ Ronaldo វិលត្រលប់មកពហុកីឡា
ដ្ឋាន Old Trafford វិញ។ លោក Sir Alex បានឲ្យដឹងថា: “ខ្ញុំគិតថារឿង Man United ទិញយកកីឡាករ
Ronaldo មកវិញគឺពិតជាមាន ប៉ុន្តែវានឹងមិនអាចកើតឡើងបានទេ។ អ្នកទាំងអស់ត្រូវគិតដល់តំលៃ
ខ្លួនរបស់ Ronaldo ពេលបច្ចុប្បន្ននេះ។ វាច្បាស់ណាស់ថា ពិតជាគ្មានសមត្ថភាពទិញគេបានឡើយ”។

Ferguson ចង់ណាស់ តែមិនអាចទិញ CR7 

បើទោះជាទទួលស្គាល់ថាពិបាកក្នុងការនាំ Ronaldo Old Trafford វិលមកវិញ តែគ្រូបង្វឹក Ferguson
ក៏បានធ្វើការកំណត់ពីអនាគតរបស់សិស្សចាស់របស់ខ្លួន។ Ferguson បានចែករំលែកថា: “Ronaldo
គឺជាកីឡាកររបស់ Real ហើយនេះគឺជាក្លឹបក្នុងក្តីសុបិនរបស់ Ronaldo តាំងពីនៅក្មេង។ គេចង់លេង
បាល់នៅទីនោះ ប៉ុន្តែមិនមានន័យថាលេងនៅទីនោះជារៀងរហូតឡើយ”៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Sir Alex CR7 Ronaldo Man United football sport